ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ជប៉ុន បើកឆាក នៅថ្ងៃទី២០ កញ្ញានេះ វេលាម៉ោង ៥ល្ងាច ក្នុងវគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers ទៅប្រទេសតាជីគីស្ថាន។

កម្មវិធីប្រកួត របស់​ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា៖

វគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers មាន ៣១ប្រទេស​ចូល​រួម មាន ៨ពូល ដោយ​ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិត​នៅ​ពូល C ជាមួយ​ ជប៉ុន តាជីគីស្ថាន និង​ម៉ាកាវ។ ខណ:ប្រកួត​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

ការប្រកួត​វគ្គជម្រុះ នឹង​ស្វែងរក​ក្រុម​ខ្លាំងក្នុង​ពូល​និមួយៗ ទាំង ៨ពូល ឡើង​ទៅកាន់​ជុំ​ផ្ដាច់ព្រ័ត ដែល​ក្រោង​នឹង​ធ្វ់​ឡើង​នៅ​ទឹក​ដីប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃទី២៧ ខែមករា រហូត​ដល់​ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៦។

គួរ​បញ្ជាក់ថា ពានរង្វាន់ AFC Futsal Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៩ ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ខណ:​ក្រុម​ដែល​បាន​ឈ្នះ​ជើង​ឯក​ច្រើន​ជាងគេ គឺ អ៊ីរ៉ង់ ចំនួន ១៣លើក (១៩៩៩, ២០០០, ២០០១*, ២០០២, ២០០៣*, ២០០៤, ២០០៥, ២០០៧, ២០០៨, ២០១០, ២០១៦, ២០១៨, ២០២៤) ស្របពេល​ជប៉ុន ឈ្នះ ៤លើក (២០០៦, ២០១២, ១០១៤, ២០២២)៕

Share.