ព្យុះទីហ្វុង Ragasa បានបោកបក់តៃវ៉ាន់ បណ្ដាលឲ្យ យ៉ាងហោចណាស់ 14 នាក់ស្លាប់ និង 124 នាក់បាត់ខ្លួន។ ការបាក់ច្រាំងបឹងនៅ Hualien បានបង្កទឹកជំនន់ធំ សម្លាប់មនុស្សរាប់សិបនាក់ និងបណ្តាលឲ្យជាង 100 នាក់បាត់ខ្លួន។

ព្យុះបន្តវាយទៅកាន់ភាគខាងត្បូងប្រទេសចិន រួមទាំង ហុងកុង សិនជិន និងម៉ាកាវ ដោយមានខ្យល់អតិបរមា 168 km/h។ សាលារៀន អាជីវកម្ម និងការដឹកជញ្ជូនត្រូវបានបិទ ខណៈមានការជម្លៀសមនុស្សជាង 1 លាននាក់ និងនាវាជាង 10,000 គ្រឿង។
ហុងកុង ចេញសញ្ញាព្រមានខ្យល់ខ្លាំងបំផុត ទោះជាមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចជាបណ្តាញលូទឹក 3.8 ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងទឹកជំនន់ក៏ដោយ។

សូមបញ្ជាក់ជូនថា Ragasa គឺជាព្យុះទី 9 នៃឆ្នាំ 2025 (ហុងកុងជាទូទៅជួបប្រទះ 6 ព្យុះក្នុងមួយឆ្នាំ)។ វាបានចាប់ផ្តើមជាព្យុះប្រភេទ 5 នៅ ហ្វីលីពីន មុនចុះខ្សោយ ប៉ុន្តែបច្ចុប្បន្នមានព្យុះថ្មី Ompong កំពុងកើតឡើងនៅហ្វីលីពីន។
ដកស្រង់ពី CNN News