សារព័ត៌មាន ខាវស៊ុត បានរាយការណ៍ដោយយកទិន្នន័យពីនគរបាលប៉ុស្តិ៍នគរបាល សំរោងនឿ ខេត្ត សមុទ្រប្រាការ កាលពីម្សិលមិញនេះមានកើតអគ្គីភ័យឆេះហាងលក់កាហ្វេមួយកន្លែង ដែលមូលហេតុបណ្ដាលឱ្យកើតមានអគ្គីភ័យឆាបឆេះយ៉ាងលឿន ដោយសារតែឆ្លងចរន្តអគ្គីសនី។

អាគារដែលរងគ្រោះអគ្គិភ័យនេះ គឺជាអតីតទីតាំងលក់ កាហ្វេ ដែលត្រូវបាន បោះបង់ចោល គ្មានអ្នករស់នៅអស់រយៈពេលមួយរយៈមកហើយ។ ទោះបីជាត្រូវបានបិទទ្វារក៏ដោយ ក៏នៅខាងក្នុងអាគារនៅតែមានការ ទុកដាក់សម្ភារៈដែលងាយឆេះ ជាច្រើន រួមមាន តុ កៅអី សាឡុង កម្រាលព្រំ និង ធុងហ្គាស មួយចំនួន។



វត្តមាននៃសម្ភារៈទាំងនេះ បានធ្វើឱ្យអគ្គិភ័យឆាបឆេះរាលដាលយ៉ាងលឿន និងពិបាកក្នុងការគ្រប់គ្រង។ ភ្លើងបានចាប់ផ្តើមឆេះយ៉ាងខ្លាំងនៅពេលល្ងាច ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងលំនៅឋានដែលនៅក្បែរនោះផងដែរ។ យ៉ាងណាមិញ ក្រោយពីក្រុមពន្លត់អគ្គិភ័យ បានចំណាយពេលមួយរយៈទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
