ក្រុមបាល់ទាត់ Shenzhen Peng City បានប្រកាសចែកផ្លូវជាមួយលោក Pep Muñoz គ្រូបង្វឹកជនជាតិអេស្ប៉ាញ ក្រោយដឹកនាំបានត្រឹម២ខែ២០ថ្ងៃ បន្ទាប់ពីទទួលបានលទ្ធផលមិនសូវបានល្អនៅលីគកំពូលចិន Chinese Super League រដូវកាល ២០២៥-២៦។

បច្ចុប្បន្នក្រុមបាល់ទាត់ Shenzhen Peng City ស្ថិតនៅលេខរៀងទី១៣ ក្នុងចំណោមក្រុមសរុប១៦ ឆ្លងកាត់២៦ប្រកួត ឈ្នះ៦ប្រកួត ស្មើ២ ចាញ់១៨ដង មានតែ២០ពិន្ទុប៉ុណ្ណោះ។

ក្រោមការដឹកនាំរបស់លោក Pep Muñoz រយ:ពេល២ឆ្នាំក្លិបព្រះខ័នរាជស្វាយរៀង បានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេសដោយ៖

  • ឈ្នះលីគកំពូលកម្ពុជា ២គ្រឿងរដូវកាល ២០២៣-២៤ និង ២០២៤-២៥
  • ឈ្នះ Hun Sen Cup ១លើក ២០២៣-២៤ និងកំពុងឡើងវគ្គផ្តាច់ព្រ័ត្រ ២០២៤-២៥
  • ឈ្នះ Cambodian Super Cup
  • ទទួលបានជើងឯករង AFC Challenge League។

គួរដឹងថាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាស​ពីការចាកចេញតួនាទីគ្រូបង្វឹករបស់លោក Pep Muñoz ក្រោយបញ្ចប់រដូវកាល ២០២៤-២៥៕

Share.