ម្ចាស់ជើងឯកអឺរ៉ុប ១៥សម័យ Real Madrid បានធ្វើដំណើរមកកាន់ប្រទេសកាហ្សាក់ស្ថាន ប្រកួតកួតជាមួយ Kairat Almaty ក្នុងពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League កាលពីយប់មិញ ដោយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៥-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ២ម៉ឺន ៣ពាន់នាក់។


ជំនួបរវាង Real Madrid ជាមួយ Kairat Almaty ក៏ជាជាការប្រកួតនៅភាគខាងកើតបំផុតរបស់ក្រុមមកពីតំបន់អ៊ីរ៉ុបមួយនេះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ស្របពេលវាមានចម្ងាយប្រហែល ១០០កីឡូម៉ែត្រប៉ុណ្ណេះពីព្រំដែនចិន ដែលនៅចំណុចជិតបំផុត។
គួរដឹងថា ការធ្វើដំណើរពីប្រទេសអេស្ប៉ាញ របស់ក្រុម Real Madrid មកតំបន់កណ្តាលអាស៊ី ដើម្បីប្រកួតជាមួយ Kairat Almaty នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពានរង្វាន់ UCL រដូវកាល ២០២៥-២៦ ត្រូវធ្វើដំណើរសរុប ៨,១៨៨គីឡូម៉ែត្រ រយ:ពេល ១២ម៉ោង ដើម្បីទៅដល់កីឡដ្ឋាន Central Stadium របស់ក្រុម នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

អំពីក្រុមបាល់ទាត់ Kairat Almaty សមាជិកលីគកំពូលរបស់ប្រទេសកាហ្សាក់ស្ថាន ធ្លាប់គ្រងជើងឯកលីគ Kazakhstan Premier League ៤សម័យកាល ដោយឈ្នះចុងក្រោយបង្អស់នៅរដូវកាល ២០២៤-២៥ ទទួលបានកៅអីវគ្គជម្រុះ UCL។
នៅវគ្គជម្រុះ Kairat Almaty បានយកឈ្នះ Celtic ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-២ បន្ទាប់ពីស្មើគ្នាទាំង២ជើង ០-០។
គួរដឹងថាប្រទេសកាហ្សាក់ស្ថាន បានចូលជាសមាជិកទ្វីបអឺរ៉ុប នៅឆ្នាំ ២០០២ ក្លាយជាប្រទេសទី៤ ចេញពីទ្វីបអាស៊ី ទៅទ្វីបអឺរ៉ុប បន្ទាប់ពីអ៊ីស្រាអែល, នូវែលសេឡង់ និង យេម៉ែនខាងត្បូង៕



