ក្រោយឆ្លងកាត់ការប្រកួតអស់ចំនួន ៣សប្តាហ៍កន្លងទៅ ពេលនេះរកឃើញក្រុមខ្លាំងចំនួន៤ កក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់យុវជនស្រុកល្វាឯម (កម្តៅសាច់ដុំ) ឆ្នាំ២០២៥ ។
នេះជាក្រុមដែលបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ៖
ទី១ ក្រុមយុវជនឃ៉ំកោះរះ

ទី២ ក្រុមយុវជនឃ៉ំទឹកឃ្លាំង

ទី៣ ក្រុមយុវជនឃ៉ំសំបួរ

ទី៤ ក្រុមយុវជនវិទ្យាល័យ ហ៊ុនសែន ទឹកឃ្លាំង

កម្មវិធីប្រកួតវគ្គ៤ក្រុមចុងក្រោយ៖
- វិទ្យាល័យ ទឹកឃ្លាំង ប៉ះ យុវជនឃុំកោះរះ
- យុវជនឃុំសំបួរ ប៉ះ យុវជនឃុំទឹកឃ្លាំង
សមាភាពក្រុមចូលរួមប្រកួត

សូមជម្រាបថា ការប្រកួតពានរង្វាន់បាល់ទាត់ស្រុកល្វាឯម បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៧ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ មាន៨ក្រុមមកពីទូទាំងស្រុក មកចូលរួមប្រកួត ដោយការប្រកួតនេះបានបែងចែកជាពីរពូល ក្នុងមួយពូលមាន៤ក្រុម ជម្រុះយកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៤ក្រុមចុងក្រោយបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ៕

