លីគបាល់ទះតៃវ៉ាន់ Taiwan Professional Volleyball League (台灣職業排球聯盟) រដូវកាល ២០២៥-២៦ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយគឺក្រុមបាល់ទះ Taoyuan Leopards ប៉ះ TSG SkyHawks ចំនួន៥ប្រកួត ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែករណីក្រុមណាឈ្នះ៣ប្រកួតមុន នោះនឹងក្លាយជាម្ចាស់ជើងឯក។

ស្របពេលម្ចាស់ជើងឯក៣សម័យកាលក្រុមបាល់ទះ Win Streak បានធ្លាក់ចេញពីវគ្គជម្រុះ Play-Off ក្រោយចាញ់ Taoyuan Leopards លទ្ធផល ៣-១ ទាំង២ប្រកួត បន្ទាប់ពីអវត្តមានកីឡាករសំខាន់ វឿន វាសនា។

មូលហេតុ វឿន វាសនា និងកីឡាករ៣រូបផ្សេងទៀតមិនអាចចូលរួមការប្រកួតសំខាន់នេះដោយសារតែច្បាប់របស់សហព័ន្ធបាល់ទះអន្តរជាតិ FIVB កីឡាករ​ជាប់​ជម្រើសជាតិ​ មិន​អនុញ្ញាត​ឱ្យចូលប្រកួត៕

Share.