ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦​ មាន ៦៤ក្រុមចូល​រួម​ប្រកួត​ ក្នុង​នោះ​មាន​ក្រុមនារី ​ចំនួន ៨ក្រុម និងបុរស ៥៦ក្រុម ដែល​នឹងប្រារព្ធពិធីបើកការប្រកួត​ជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ​នេះ នៅ​កីឡដ្ឋានវិសាខា។

ថ្លែក្នុង​ក្នុង​ពិធីសន្និសិត​ចាប់​ពូល នា​រសៀល​ថ្ងៃទី២៩ ឧសភានេះ​ ​ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មការរៀបចំការ​ប្រកួត បាល់​ទាត់​ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បាន​មាន​ប្រសាសន៍ថា៖ អ្វី​ដែល​គណៈកម្មការរំពឹង​ទុក​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក់​នេះ គិត​ថា​ឆ្នាំនេះ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​ក្រុម​ត្រឹម ៣២គឺ​យើង​ទទួល​បាន​ជោគជ័យ តែ​អ្វី​ជាការ​ព្យាករណ៍​ទុក​គឺ​មាន​ការផ្ទុយ​ស្រឡ:​ និង​ត្រឡប់​មក​វិញ​ឃើញ​ថាឆន្ទ:របស់​ក្រុម​បាល់ទាត់​និមួយៗ​នៅ​តែ​បន្ត​យ៉ាង​មោះមុត រហូត​ទទួល​ពាក្យចូល​រួម​បាន ៦៤ក្រុម។

ឯកឧត្តម ខៀវ ភារិទ្ធ បាន​លើកឡើង​បន្តថា៖ Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប មក​ពីគ្រប់​ស្ថាប័ន​រដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត ដើម្បីមាន ឱកាស​បញ្ចេញ​សមត្ថភាព​នៅ​លើទី​លាន​ប្រកប​ដោយ​តម្លា​ភាពនោះទេ ប៉ុន្តែ Soccer League ក៏ជាព្រឹត្តិការណ៍​មួយ​ដែលបាន​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាព​របស់​យុវជន​នៅ​ទូទាំង​ប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅ កម្ពុជា ឱ្យកាន់​តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យ ស្លោក​មួយគឺ «ស្មារតីសាមគ្គីភាព» ។

ឯកឧត្តម ខៀវ ភារិទ្ធ ​បាន​បន្ថែម​ថា Soccer League ត្រូវ​បាន​រៀបចំឡើង​ ៨លើករួច​មក​ហើយ​គិត​ចាប់​បី​ឆ្នាំ២០១២មក​ម្លេះ ដែល​ឆ្នាំ២០២៦នេះ​គឺជាឆ្នាំទី៩ កាល​ពី​ឆ្នាំ២០២៥កន្លទៅ យើង​មាន​ក្រុម​កីឡាបាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ដល់​ទៅ៦០​ក្រុម ក្នុង​នេះ​ក៏​មាន​ក្រុម​នារី ៧ក្រុម​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម ខៀវ ភារិទ្ធ ​បាន​បញ្ជាក់ថាក្នុង​ឱកាសព្រឹត្តិការណ៍​បើក Soccer League ក៏​នឹង​មាន​ការប្រកួត​បាល់ទាត់​សប្បរសធម៌ រវាង ក្រុម​ស.ស.យ.ក អលស្តា ជាមួយ​ផ្ការីកគ្រប់​រដូវ ក្រោម​មូលបទ «ស្មារតីកីឡាដើម្បីយុវជន សង្គមយើង» តាម​រយ:​ការប្រកួត​បាល់ទាត់​មិត្តភាប​នេះ​គណកម្មការទទួល​បាន​ថវិការសប្បរសធម៌តាម​រយ:​ការលក់​សំបុត្រ និង​បរិចារបាន​សរុប ១៩៥លានរៀល ត្រូវ​បាន​បែងចែជួយដល់​វីរ:កងទ័ពជួរមុខ រីឯមួយផ្នែក​តូចជួយដល់​កុមាកំពុង​ខ្វះខាត់​នៅ​ខេត្តព្រៃវែង​។

គួរបញ្ជាក់​ថា ពិធី​ជាផ្លូវ​កាល​ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦​ មាន ៦៤ក្រុមចូល​រួម​ប្រកួត​ ក្នុង​នោះ​មាន​ក្រុមនារី ​ចំនួន ៨ក្រុម ចែក​ចេញ​ជា ២ពូល និងបុរស ៥៦ក្រុម ចែក​ចេញ​ជា ១៦ពូល ដូច​ខាង​ក្រោម៖

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League បានពង្រឺង​ការចូលរួមសម្រាប់​វិញ្ញាសាបាល់ទាត់នារីដោយ​ក្រុម​នារី​អាជីព​ដែល​មាន​វត្តមាន​នៅ​ក្នុង​លីគ មិន​ឱ្យចូល​រួម​ ក្នុងគោលបំណងលើកជំរុញចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនីមហាជន ក្នុងការចូលរួមសកម្មភាពកីឡា ហើយ​ឃើញ​ថា​ក្រុម​នារី​មហាជន​មាន​ការកើន​ឡើង។

ប្រវត្តិនៃការប្រកួតកីឡាបាល់ទាត់​ពាន់​រង្វាន់ Soccer League កន្លងមក៖

  • លើកទី១ ឆ្នាំ២០១២ មាន២០ក្រុមចូលរួម ជ័យលាផីជើងឯក បាន​លើកក្រុម សមាគមយុវជន ក១២
  • លើកទី២ ឆ្នាំ២០១៣ មាន​៤០ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ស.ស.យ.ក ព្រៃវែង
  • លើកទី៣ ឆ្នាំ២០១៥ មាន​៤៧ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ណាចក្របៃតង
  • លើកទី៤ ឆ្នាំ២០១៦ មាន​៦០ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ពោធិ៍សែនជ័យ
  • លើកទី៥ ឆ្នាំ២០១៩ មាន​៧២ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម យុវជនសូភីណា
  • លើកទី៦៖ឆ្នាំ២០២៣ មាន ៧៤ក្រុមចូល​រួម (ស្រី ១០ក្រុម) ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល (បុរស) ​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី (នារី)
  • លើកទី៧៖ ឆ្នាំ ២០២៤ មាន ៦១ក្រុមចូល​រួម (ស្រី ១៣ក្រុម) ជ័យលាភីជើងឯក បានទៅលើកក្រុម Khmer United FC (បុរស) ក្លិបបាល់ទាត់ភ្នំពេញក្រោន (នារី)
  • លើកទី៨៖ ឆ្នាំ២០២៥ មាន ៦៣ក្រុម​ចូល​រួម (ស្រី ៧ក្រុម) ជ័យសាភីជើងឯក ក្រុមបាល់ទាត់ ណាចក្របៃតង (បុរស) ក្រុមនារីសុភីណា អេហ្វស៊ី (នារី)៕
Share.