តាមការចេញផ្សាយពីសារព័ត៌មាន CH7 News នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា​ឥទ្ធិពលព្យុះ បួរឡយ បានបោកបក់បណ្ដាលឱ្យដើមអម្ពិលធំមួយដើមដែលមានអាយុកាលជាង ១០០ ឆ្នាំ ដួលរលំសង្កត់លើផ្ទះឈើមួយខ្នង ស្ថិតនៅភូមិ ៣ ឃុំក្រជាវ ស្រុកផាជី ខេត្តអាយុធ្យា មានសភាពខូចខាតទាំងស្រុង។

បន្ទាប់ពីកើតហេតុ អាជ្ញាធរ និងក្រុមជួយសង្គ្រោះបានប្រញាប់ទៅដល់ទីតាំង ដើម្បីផ្តល់ជំនួយសង្គ្រោះ និងដោះស្រាយបញ្ហាដើមឈើដួលបិទផ្លូវ។

សូមជម្រាបថា ដើមអម្ពិលធំមួយដើមដែលមានអាយុកាលជាង ១០០ ឆ្នាំ គឺជាទីតាំងសក្ការៈបូជាសំខាន់មួយរបស់ប្រជាជនរស់នៅខេត្តអាយុធ្យា និងជាទីតាំងទេសចរណ៍មួយកន្លែងមានប្រជាប្រិយភាពលើរឿងជំនឿផងដែរ៕

Share.