ភ្លើងឆេះឃ្លាំងស្តុកទំនិញកណ្តាលក្រុងរ៉ាក់យ៉ង ប្រទេសថៃ ផ្សែងខ្មៅហុយទ្រលោម ភ្លើងឆេះខ្លាំង មន្រ្តីពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ទៅអន្តរាគមន៍ បិទផ្លូវចរាចរណ៍ហើយ។

នៅម៉ោង ០៧:២៥ ព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២៥៦៨ មានហេតុការណ៍ភ្លើ..ងឆេះឃ្លាំងស្តុកទំនិញមួយកន្លែង នៅជិតផ្លូវបំបែក សណ្ឋាគារខាមេអូ ឃុំណឺនផ្រៈ ស្រុកមឿង ខេត្ត រ៉ាក់យ៉ង។ ដំបូងឡើយ ផ្សែងខ្មៅបានហុយឡើងគ្របដណ្តប់លើអគារ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវក្នុងតំបន់នោះ…។

មន្ត្រីផ្នែកបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ រួមជាមួយរថយន្តពន្លត់អគ្គិភ័យពីអង្គភាពជាច្រើន កំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីគ្រប់គ្រងភ្លើងកុំឱ្យរាលដាល។ ទន្ទឹមនឹងនេះដែរ ប៉ូលិសចរាចរណ៍បានបិទផ្លូវជុំវិញ ដើម្បីសុវត្ថិភាពសាធារណជន។

យ៉ាងណាក៏ដោយ មូលហេតុនៃអគ្គិភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយក៏គ្មានរបាយការណ៍ណាមួយបញ្ជាក់ពីអ្នករងរបួស ឬស្លាប់ដែរ។ អាជ្ញាធរកំពុងប្រញាប់ប្រញាល់ពន្លត់ភ្លើង និងត្រួតពិនិត្យការខូចខាតលម្អិត៕

Share.