សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងជូនដល់ សមាគមនកីឡាទាញព្រ័ត្រក្រសួង ស្ថាប័ន រាជធានី-ខេត្ត ស្ដីពីការរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ ធ្នូឆ្នាំ២០២៥ នៅទីតាំងទីលានតេជោ (ពយតាមូង)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្រាប់ សមាគមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្នុង ១ក្រុមត្រូវមានកីឡាករកីឡាការិនី អាយុ១៨ឆ្នាំចំនួន៤នាក់យ៉ាងតិច។
ការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាន់ទី៣នៃសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ ដោយភ្ជាប់មកជាមួយនូវ៖
- ពាក្យចូលរួមប្រកួតចំនួន២ច្បាប់
- កិច្ចសន្យាចំនួន២ច្បាប់
- បញ្ជីរាយនាមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន២ច្បាប់
- អាល់ប៊ុមបិទរូបថតថ្មីទំហំ4cmx6cmចំនួន២ច្បាប់
- រូបថតកីឡាករកីឡាការិនីឬប្រតិភូទំហំ4cmx6cmម្នាក់ៗចំនួន២សន្លឹក។




បញ្ជាក់ រាល់ការចំណាយលើការស្នាក់នៅ ហូបចុក ថ្លៃធ្វើដំណើរជាបន្ទុករបស់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត។ រាល់ព័ត៌មានលម្អិតសូមអញ្ជើញធ្វើការទាក់ទងមកសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាឬតាមរយ៖ តេឡេក្រាម( Telegram)ដែលមានទូរទស័ព្ទលេខ ០៦៦.៦៩៧.៨៧៩ និងមួយខ្សែទៀត ដែលទូរស័ព្ទលេខ ០១០.៨៨៩.៨៩៤៕

