ព្រឹកនេះបើកភ្នែកមកភ្លាម ឃើញភ្លៀងធ្លាក់ ខ្យល់ព្យុះ បានវាយប្រហារយ៉ាងខ្លាំងនៅ ផ្លូវរ៉ាមខាំហែង ៦០ បណ្តាលឱ្យផ្ទះសម្បែង និងរថយន្តខូចខាតយ៉ាងដំណំ ដោយសារតែដើមឈើបាក់សង្កត់លើរថយន្តជាង ១០ គ្រឿង និងបង្គោលភ្លើងដួលរលំកាត់ផ្លូវ។

បន្ទាប់ពីកើតមានភ្លៀងធ្លាក់ និងខ្យល់ព្យុះខ្លាំងកាលពីព្រឹកមិញ ឃើញមានផ្ទះប្រជាពលរដ្ឋ រថយន្តជាច្រើនគ្រឿង និងទ្រព្យសម្បត្តិបានរងនូវការខូចខាតជាច្រើនដោយសារបាក់ដើមឈើសង្កត់ពីលើ ក្នុងនោះក៏មានបង្គោលភ្លើងជាច្រើនដើមដួលរំលំកាត់ផ្លូវផងដែ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១០:៣០ ព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ។

ក្រុមអ្នកសារព័ត៌មានថៃ ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុដើម្បីផ្ដិតយករូបភាពនិងទិដ្ឋភាពពិតៗ បានប្រទះឃើញ ដើមឈើដែលបាក់រលំ សង្កត់ពីលើផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែង។ ម្យ៉ាងវិញទៀត បង្គោលភ្លើងជាច្រើនដើម ក៏បានដួលរលំកាត់ផ្លូវ បណ្តាលឱ្យចរាចរណ៍មានភាពកកស្ទះខ្លាំងដែរ។

កន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរគឺនៅ អាផាតមេន មួយកន្លែង ដោយគេបានពិនិត្យឃើញថា ដំបូលកៅស៊ូ ត្រូវបានខ្យល់បោកប៉ះបង្គោលបញ្ជូនចរន្តអគ្គិសនី ដែលជាមូលហេតុធ្វើឱ្យដើមឈើបាក់រលំសង្កត់ចុះមក ដោយមានការរបូតបន្ទះស៊ីម៉ងត៍ពីអគារ បណ្តាលឱ្យវត្ថុផ្សេងៗធ្លាក់មកសង្កត់រថយន្ត និងម៉ូតូរបស់អ្នកស្នាក់នៅ ជាង ១០ គ្រឿង។ ក្នុងនោះមានរថយន្តខូចខាតធ្ងន់ធ្ងរជាង ៣ គ្រឿង ដែលកញ្ចក់ខាងមុខ និងក្រោយបែកខ្ទេច និងមានស្នាមបាក់ផតដល់ពាក់កណ្តាលឡាន៕

Share.