កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២៥៦៨ របាយការណ៍អំពីវឌ្ឍនភាពនៃការជួយសង្គ្រោះជនរងគ្រោះ (កូនសិស្ស) ពីករណី អគារសាលាសាសនាអាល់កូស៊ីនី នៅ ស៊ីដូអាជោ ប្រទេសឥណ្ឌូនេស៊ី បាក់រលំតាំងពីថ្ងៃទី ២៩ ខែកញ្ញា មក។

មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់បានកើនឡើងដល់យ៉ាងតិច ៥ នាក់ និងមានអ្នករបួស ៣០ នាក់។ ថ្ងៃនេះ ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកសិស្សប្រុសវ័យជំទង់ជិត ៦០ នាក់ ដែលនៅជាប់ក្រោមគំនរបាក់បែក។ ប៉ុន្តែក្តីសង្ឃឹមកាន់តែថយចុះ ដោយសារមិនមានសញ្ញាជីវិតត្រូវបានរកឃើញ។
បើតាម ការស៊ើបអង្កេតបឋមបង្ហាញថា អគារបានបា ក់រលំដោយសារ ការសាងសង់បន្ថែមជាន់ទី ៣ និងទី ៤ ដែលមិនមានការអនុញ្ញាត បានធ្វើឱ្យសសរ និងគ្រឹះអគារមិនអាចទ្រទ្រង់ទម្ងន់បាន។
ក្រុមអាណាព្យាបាលបានសម្តែងការមិនពេញចិត្ត និងទាមទារចម្លើយពីថ្នាក់ដឹកនាំសាលា ដោយលើកឡើងថា ពួកគេធ្លាប់តវ៉ាចំពោះការសាងសង់ដែលមើលទៅមិនរឹងមាំនេះ តែមិនត្រូវបានគេស្តា ប់ ហើយថ្នាក់ដឹកនាំសាលាក៏មិនបានសុំទោសមកកាន់គ្រួសារនោះដែរ។
