សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសតែងតាំងថ្នាក់ដឹកនាំកីឡាបាល់ទាត់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន៣២រូប ឱ្យចូលកាន់តួនាទីសំខាន់ៗក្នុងគណៈកម្មាធិការនានាសម្រាប់អាណត្តិពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ក្នុងនោះមានជនជាតិខ្មែរ២រូប ជាប់ឈ្មោះជាក្បាលម៉ាស៊ីន របស់ FIFA ផងដែរ ។

ការតែងតាំងនេះ គឺជាសញ្ញាបញ្ជាក់ពីគោលដៅដ៏សំខាន់ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការអភិវឌ្ឍន៍សម្រាប់វិស័យបាល់ទាត់ទៅកាន់ឆាកអន្តរជាតិ។
ក្នុងចំណោមការតែងតាំងទាំងនេះ មានតួនាទីសំខាន់ៗមួយចំនួនដែលបង្ហាញពីទំនុកចិត្តរបស់ FIFA មកលើថ្នាក់ដឹកនាំអាស៊ាន ក្នុងនោះប្រធានគណៈកម្មាធិការ មន្ត្រីអាស៊ានចំនួន ៣ រូប ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការផ្ទាល់។ ក្រុមប្រឹក្សា មានមន្ត្រីអាស៊ានចំនួន ៣ រូប ត្រូវបានតែងតាំងក្នុងក្រុមប្រឹក្សា ដែលជាអង្គការប្រតិបត្តិដ៏សំខាន់របស់ FIFA ។
ដោយឡែកសម្រាប់កម្ពុជា ទទួលបាន ២តំណែង មានដូចជាអ្នកស្រី Yin Marady ជាសមាជិកគណៈកម្មាធិការប្រកួតប្រជែងយុវជននារី និងលោក Sameth Khiev ជាសមាជិកគណៈកម្មាធិការអនាគតបាល់ទាត់។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមន្ត្រីអាស៊ាន និងតួនាទី មានដូចខាងក្រោម៖
ម៉ាឡេស៊ី ៦ រូប

- លោក Hamidin Mohd Amin ក្រុមប្រឹក្សា FIFA & គណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង
- លោក Windsor John ក្រុមសម្របសម្រួល FIFA-សហព័ន្ធតំបន់
- លោក Parusuraman Subramanian អនុប្រធាន គណៈកម្មាធិការសីលធម៌ (អង្គជំនុំជម្រះស៊ើបអង្កេត)
- លោក Gurcharan Singh គណៈកម្មាធិការវេជ្ជសាស្ត្រ
- លោក Sivasundaram Sithamparam អភិវឌ្ឍន៍បច្ចេកទេស & បច្ចេកវិទ្យា, នវានុវត្តន៍ & ឌីជីថល
- អ្នកស្រី Suraya Yaacob គណៈកម្មាធិការប្រកួតប្រជែងក្រុមជម្រើសជាតិនារី
វៀតណាម ៤ រូប

- លោក Trần Quốc Tuấn គណៈកម្មាធិការប្រកួតប្រជែងក្រុមជម្រើសជាតិ
- លោក Nguyễn Văn Phú គណៈកម្មាធិការវេជ្ជសាស្ត្រ
- អ្នកស្រី Nguyễn Thanh Hà | គណៈកម្មាធិការបាល់ទាត់នារី
- អ្នកស្រី Nguyễn Thị Mỹ Dung គណៈកម្មាធិការវិន័យ
សិង្ហបុរី ៤ រូប
- លោក Abdul Salim Ahmed Ibrahim គណៈកម្មាធិការវិន័យ
- លោក Desmond Ong | គណៈកម្មាធិការច្បាប់
- លោក Shamsul Maidin គណៈកម្មាធិការអាជ្ញាកណ្តាល
- លោក Forrest Li គណៈកម្មាធិការប្រឹក្សាយោបល់ពាណិជ្ជកម្ម & ទីផ្សារ
ហ្វីលីពីន ៤ រូប

- លោក Mariano Araneta ក្រុមប្រឹក្សា FIFA & គណៈកម្មាធិការប្រឆាំងការរើសអើងជាតិសាសន៍ |
- លោក Guillermo Iroy Jr. គណៈកម្មាធិការសីលធម៌ (អង្គជំនុំជម្រះស៊ើបអង្កេត)
- លោក John Gutierrez គណៈកម្មាធិការកីឡាហ្វូតសាល
- អ្នកស្រី Renee Songalia គណៈកម្មាធិការកីឡាបាល់ទាត់ឆ្នេរខ្សាច់
ឥណ្ឌូនេស៊ី ៣ រូប

- លោក Erick Thohir | ប្រធាន, គណៈកម្មាធិការភាគីពាក់ព័ន្ធបាល់ទាត់បុរស
- អ្នកស្រី Susie Kurniasih គណៈកម្មាធិការអចិន្ត្រៃយ៍ & ហិរញ្ញវត្ថុ
- អ្នកស្រី Nirmala Dewi | គណៈកម្មាធិការបាល់ទាត់អូឡាំពិក
មីយ៉ាន់ម៉ា ៣ រូប

- លោក Zaw Zaw ប្រធាន, គណៈកម្មាធិការទទួលខុសត្រូវសង្គមបាល់ទាត់
- លោក Htate Kun Naung Myint Wai គណៈកម្មាធិការប្រកួតប្រជែងយុវជនបុរស
- អ្នកស្រី Phatkanit Srigatesook គណៈកម្មាធិការអភិវឌ្ឍន៍បាល់ទាត់នារី
ឡាវ ៣ រូប

- អ្នកស្រី Kanya Keomany ក្រុមប្រឹក្សា FIFA & គណៈកម្មាធិការប្រកួតប្រជែងក្លឹបនារី
- លោក Viphet Sihachakr គណៈកម្មាធិការប្រឹក្សាយោបល់ពាណិជ្ជកម្ម & ទីផ្សារ
- លោក Bounyou Sisane ប្រឆាំងការរើសអើងជាតិសាសន៍ & ការប្រឆាំងការរើសអើង
កម្ពុជា ២ រូប

- អ្នកស្រី Yin Marady គណៈកម្មាធិការប្រកួតប្រជែងយុវជននារី
- លោក Sameth Khiev គណៈកម្មាធិការអនាគតបាល់ទាត់

ថៃ ២ រូប

- អ្នកស្រី Nualphan Lamsam ប្រធាន, គណៈកម្មាធិការអភិវឌ្ឍន៍
- លោក Lertsak Pattanachaikul គណៈកម្មាធិការសមាជិកសមាគម
ទីម័រខាងកើត ១ រូប

- លោក Nilton Telmo Gusmão Dos Santos ប្រឆាំងការរើសអើងជាតិសាសន៍ & ការប្រឆាំងការរើសអើង
គួរបញ្ជាក់ដែរថា ការតែងតាំងនេះបានបង្ហាញពីប្រភពដ៏សំខាន់នៃថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការចូលរួមសម្រេចចិត្តលើគោលនយោបាយជាសកលរបស់ FIFA។ ដោយតួនាទីដែលពួកគេទទួលបាន គ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើនរួមមាន ការអភិវឌ្ឍន៍បច្ចេកទេស វិន័យ ច្បាប់ ទីផ្សារ និងជាពិសេសគឺ បាល់ទាត់នារី និងយុវជន ដែលជាសសរស្តម្ភនៃអនាគតកីឡាបាល់ទាត់។ នេះជាជំហានដ៏ធំមួយក្នុងការបង្កើនសំឡេង និងឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅកាន់វេទិកាពិភពលោក៕
