កីឡាករបរទេស ចំនួន៤រូប ដែលកំពុងតែ​ប្រកបអាជីពនៅលីគកំពូលកម្ពុជា ត្រូវបានប្រទេស​កំណើត​របស់​ខ្លួន​កោះហៅ ដើម្បីទៅ​ចូល​រួម​ត្រៀម​បង្ហាញខ្លួនក្នុងការប្រកួតនានា អំឡុងថ្ងៃ FIFA Days ។

នេះជាកីឡាករដែលត្រូវបានជម្រើសជាតិរបស់ខ្លួនកោះហៅ៖

ទី១ ខ្សែបម្រើ Bounphachan Bounkong សមាជិករបស់ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបាន​ជម្រើសជាតិ​ឡាវ កោះហៅ ត្រៀមចូលរួមសម្រាប់ពានរង្វាន់ប្រចាំទ្វីប Aafc Asian Cup Saudi Arabia 2027 Qualifiers ដោយ​ត្រូវប្រកួតប៉ះក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែតុលា នៅជើងទី១ និងជើងទី២នៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ។

ទី២ កីឡាករ Laken Limbu សមាជិករបស់ក្រុមគិរីវង់សុខសែនជ័យ ត្រូវបានជម្រើសជាតិនេប៉ាល់ កោះហៅ​ ត្រៀមចូលរួមសម្រាប់ពានរង្វាន់ប្រចាំទ្វីប Aafc Asian Cup Saudi Arabia 2027 Qualifiers ដោយ​ត្រូវប្រកួតប៉ះក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី៩ ខែតុលា នៅជើងទី១ និងជើងទី២ នៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ។

ទី៣ ខ្សែការពារ Vitālijs Jagodinskis សមាជិករបស់ក្រុមវិសាខា ត្រូវបានជម្រើសជាតិឡេតូនី កោះហៅ​ត្រៀម​ចូលរួមសម្រាប់ពានរង្វាន់ប្រចាំទ្វីប FIFA World Cup 2026 ដោយ​ត្រូវប្រកួត​ប៉ះ​ក្រុម​ជម្រើសជាតិ​អង់ដូរ៉ា នៅ​ថ្ងៃ​ទី៩ ខែតុលា និងប្រកួតទី២ ត្រូវប៉ះក្រុមជម្រើសជាតិអង់គ្លេស នៅ​ថ្ងៃ​ទី១៤ ខែតុលា ខាងមុខនេះ។

ទី៤ អ្នកចាំទី Georgino Mendonça សមាជិករបស់ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ត្រូវបាន​ជម្រើសជាតិ​ទីម័រខាងកើត កោះហៅ​ ត្រៀមចូលរួមសម្រាប់ពានរង្វាន់ប្រចាំទ្វីប Aafc Asian Cup Saudi Arabia 2027 Qualifiers ដោយ​ត្រូវប្រកួតប៉ះក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី៩ ខែតុលា នៅជើងទី១ និងជើងទី២​នៅថ្ងៃ​ទី​១៤ ខែតុលា ខាងមុខនេះ។

Share.