កីឡាករ Bounphachan Bounkong សមាជិកព្រះខ័នរាជស្វាយរៀង នឹងត្រូវជួយក្រុមជម្រើសជាតិឡាវ ប្រកួតប៉ះម៉ាឡេស៊ី វគ្គជម្រុះ AFC Asian Cup ២០២៧ ថ្ងៃទី៩ តុលា ២០២៥ ម៉ោង៧យប់។
កីឡាករ Georgino Mendonça សមាជិកឡាយហ្វ នឹងត្រូវជួយក្រុមជម្រើសជាតិទីម័រខាងកើត ប្រកួតប៉ះហ្វីលីពីន វគ្គជម្រុះ AFC Asian Cup ២០២៧ ថ្ងៃទី៩ តុលា ២០២៥ ម៉ោង៤:៣០រសៀល។
កីឡាករ Laken Limbu សមាជិកគិរីវង់សុខសែនជ័យ នឹងត្រូវជួយក្រុមជម្រើសជាតិនេប៉ាល់ ប្រកួតប៉ះវៀតណាម វគ្គជម្រុះ AFC Asian Cup ២០២៧ ថ្ងៃទី៩ តុលា ២០២៥ ៧:៣០យប់។

ខ្សែការពារ Vitālijs Jagodinskis របស់ក្លិបវិសាខា ក្នុងលីគកំពូលកម្ពុជាត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឡេតូនី (Latvia) ត្រៀមប៉ះក្រុមអង់ដូរ៉ា ថ្ងៃទី១១ ខែតុលា និងអង់គ្លេស ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកពិភពលោក 2026 FIFA World Cup ប្រចាំទ្វីបអឺរ៉ុប៕

