កីឡាករកម្ពុជា វឿន វាសនា បានជួយឲ្យក្រុមបាល់ទះ Win Streak បន្តឈរកំពូលតារាង នៃពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៥-២៦ ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះទាំង៥ មាន១៤ពិន្ទុ។

៥ប្រកួត វឿន វាសនា បង្ហាញខ្លួនឲ្យក្រុមបាល់ទះ Win Streak៖
- ប្រកួតឈ្នះ Taipei East Power ៣-០ រកបាន ១៩ពិន្ទុ
- ប្រកួតឈ្នះ Taoyuan Leopards ៣-០ រកបាន ១៦ពិន្ទុ
- ប្រកួតឈ្នះ TSG SkyHawks ៣-២ រកបាន ៣៤ពិន្ទុ
- ប្រកួតឈ្នះ Taoyuan Leopards ៣-០ រកបាន ២០ពិន្ទុ
- ប្រកួតឈ្នះ TSG SkyHawks ៣-០។
កម្មវិធីប្រកួតបន្ទាប់៖
- ថ្ងៃទី២៥ តុលា ប៉ះ TSG SkyHawks ម៉ោង ៥:៣០ល្ងាច
- ថ្ងៃទី២៦ តុលា ប៉ះ Taipei East Power ម៉ោង ៥:៣០ល្ងាច៕
