កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយក្រុមបាល់ទះ Hanoi Volleyball Club គេផុតពីតំបន់គ្រោះថ្នាក់ (កាត់ចោល) បន្ទាប់ពីឆ្លងកាត់៤ប្រកួត ឈ្នះ៣ ចាញ់១ នៃពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។

លទ្ធផលរបស់កីឡាករ គួន ម៉ុម នៅវៀតណាម៖

  • ថ្ងៃទី៨ ខែតុលា Hanoi ៣-១ Lavie Tay Ninh (២៥-១៩, ២១-២៥, ២៥-២១, ២៥-២០)
  • ថ្ងៃទី៩ ខែតុលា Hanoi ០-៣ The Cong Tan Cang (២០-២៥, ២២-២៥, ២០-២៥)
  • ថ្ងៃទី១១ ខែតុលា Hanoi ៣-០ Sanest Khanh Hoa (៣៣-៣១, ២៨-២៦, ២៥-២២)
  • ថ្ងៃទី១៣ ខែតុលា Hanoi ៣-០ Da Nang

គួរដឹងថាពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

ដោយប្រកួតចុងក្រោយរបស់កីឡាករ គួន ម៉ុម ​ឱ្យក្រុម​បាល់ទះ Hanoi គឺនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ប៉ះជាមួយក្រុម Lavie Tay Ninh ម៉ោង ២:៣០រសៀល៕

Share.