ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានបង្កភាពភ្ញាក់ផ្អើល ក្រោយវាយបកយកឈ្នះប្រេស៊ីល ក្នុងលទ្ធផល ៣-២ ការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

នេះគឺជាលើកដំបូងប្រចាំប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសជប៉ុន ដែលអាចយកឈ្នះប្រេស៊ីល បន្ទាប់ពីឆ្លងកាត់១៤ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់១១លើក។

គួរដឹងថាក្រុមជម្រើសជាតិជប៉ុន និងប្រេស៊ីល ក៏ស្ថិតក្នុងចំណោមប្រទេសចំនួន២៨ កក់កៅអីទៅលេងពានរង្វាន់ FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ គ្រោងនឹងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៖
- កាណាដា
- ម៉ិកស៊ិក
- សហរដ្ឋអាមេរិក
- ជប៉ុន
- នូវែលសេឡង់
- អាហ្សង់ទីន
- អ៊ូសបេគីស្ថាន
- កូរ៉េខាងត្បូង
- ហ្ស៊កដានី
- អូស្ត្រាលី
- ប្រេស៊ីល
- អេក្វាឌ័រ
- អ៊ុយរូហ្គាយ
- កូឡុំប៊ី
- ប៉ារ៉ាហ្គាយ
- ម៉ារ៉ុក
- ទុយនីស៊ី
- អាល់ហ្សេរី
- អេហ្ស៊ីប
- អាល់ហ្សេរី
- ហ្គាណា
- កាប់វ៉ែ
- កាតា
- អង់គ្លេស
- អារ៉ាប៊ីសាអូឌីត
- កូតឌីវ័រ
- សេណេហ្គាល់
- អាហ្វ្រិកខាងត្បូង៕
