កីឡាករ ពៅ ពីមករា យុវជន​របស់​ល្លិបបាល់ទាត់វិសាខា ស៊ុតបាន ២០គ្រាប់ដាច់គេ ជាប់ក្នុងបញ្ជី Top Scorers ពានរង្វាន់ U16 Cambodian Youth League រដូវកាលឆ្នាំ២០២៥-២៦ ត្រឹមសប្ដាហ៍ទី៧។

បញ្ជី Top Scorers ត្រឹមសប្ដាហ៍ទី៧៖

ប្រធាន​ក្រុម ពៅ ពីមករា ក៏​ជួបយឱ្យក្រុម​បាល់ទាត់​យុវជន ​អាយុក្រោម១៦ឆ្នាំ វិសាខា ដែល​​មិន​ទាន់ ស្មើ មិន​ទាន់​​ចាញ់​សោះ ក្រោយ​ឆ្លងកាត់ ៧ប្រកួត នៃពាន​រង្វាន់លីគយុវជន ឆ្នាំ២០២៥-២៦។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី៧៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.