ពានរង្វាន់ AFC Challenge League ២០២៥-២៦ Group Stage វគ្គចែកពូល (តំបន់ខាងកើត) នឹងចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃទី២៦ ខែតុលា ដោយក្រុមតំណាងកម្ពុជា មានចំនួន២គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។

ពូល D ដែលមានព្រះខ័នរាជស្វាយរៀង ជាម្ចាស់ផ្ទះ រួមមាន៖
- Manila Digger FC របស់ហ្វីលីពីន
- ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
- SP Falcons របស់ម៉ុងហ្គោលី
- Ezra FC របស់ឡាវ។
ពូល E ដែលមានDewa United ជាម្ចាស់ផ្ទះ រួមមាន៖
- Dewa United របស់ឥណ្ឌូណេស៊ី
- Shan United របស់មីយ៉ាន់ម៉ា
- Tainan City FC របស់តៃវ៉ាន់
- ភ្នំពេញក្រោន របស់កម្ពុជា។
កម្មវិធីប្រកួត៖
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង ប៉ះ SP Falcons របស់ម៉ុងហ្គោលី ម៉ោង៤:០០រសៀល នៅពហុកីឡដ្ឋានជាតិមរតកតេជោ
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ Dewa United របស់ឥណ្ឌូណេស៊ី ប៉ះ ភ្នំពេញក្រោន ម៉ោង៧:០០យប់ នៅកីឡដ្ឋាន Indomilk Arena៕

