ក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ វិសាខា ជាក្រុមតែមួយគត់ ដែលមិនទាន់ចាញ់សោះ ក្រោយឆ្លងកាត់ ៧ប្រកួត នៃពានរង្វាន់លីគយុវជន U18 Cambodian Youth League ឆ្នាំ២០២៥-២៦។

៧ប្រកួតកន្លងទៅរបស់ក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ វិសាខា ឈរកំពូលតារាង ឈ្នះ ៧ប្រកួត មាន ២១ពិន្ទុ ស៊ុតបាន ៣៨គ្រាប់ របូតវិញ តែ ២គ្រាប់ប៉ុណ្ណោះ។
- សប្ដាហ៍ទី៧៖ ឈ្នះសាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំ ១៣-១
- សប្ដាហ៍ទី៦៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៦-០
- សប្ដាហ៍ទី៥៖ ឈ្នះសាលាតម្រង់ទិស រាជធានីភ្នំពេញ ៨-០
- សប្ដាហ៍ទី៤៖ ឈ្នះសាលាកីឡាបាល់ទាត់ជាតិ ១-០
- សប្ដាហ៍ទី៣៖ ឈ្នះអង្គរថាយហ្គឺរ ៤-១
- សប្ដាហ៍ទី២៖ ឈ្នះភ្នំពេញក្រោន ៣-០
- សប្ដាហ៍ទី១៖ ឈ្នះបឹងកេត ៣-០
តារាងចមណាត់ថ្នាក់ត្រឹម សប្ដាហ៍ទី៧៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

