កីឡាករ Bryan Bagunas សមាជិកក្រុមជម្រើសជាតិរបស់​ហ្វីលីពីន បាន​សម្រេច​ចុះ​កុង​ត្រា​​ចូល​រួម​ជា​មួយក្លិប Osaka Bluteon នៅលីគបាល់ទះ SV.League របស់ប្រទេស​ជប៉ុន ដែល​មាន Super Star ឆ្វេងជប៉ុន Yuji Nishida កំពុងប្រកបអាជីពនៅទីនោះ។

ក្រៅពី​នេះ Bryan Bagunas ក៏​នឹងត្រូវលេងជាមួយកីឡាករល្បីៗ កម្រិតពិភពលោក ជាមួយមិត្តរួម​ក្រុម​ថ្មីនៅក្លិប​ Osaka Bluteon ក្នុងការ​ការ​ប្រជែង​ពាន​រង្វាន់​នានា នៅ​រដូវកាលឆ្នាំ២០២៥-២៦ ខាងមុខនេះរួម​មាន៖

កីឡាករ Antoine Brizard ជនជាតិ​បារាំង ម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល កីឡាករ Miguel Ángel López ជនជាតិគុយបា កីឡាករ Peng Shikun ជន​ជាតិ​ចិន កីឡាករ Thomas Jaeschke ជនជាតិ​អាមេរិក រួម​ជាមួយតារាង​បាល់ទះរបស់​ជម្រើសជាតិជប៉ុន Yuji Nishida, Akihiro Yamauchi, Tomohiro Yamamoto៕

Share.