បាត់ដំបង÷ បុរសអ្នកឃ្វាលក្របីម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ក្រោយកៀងហ្វូងសត្វក្របីចូលក្រោលហើយវាបានវាត់ម្តងហើយម្តងទៀតធ្លាយពោះនៅហ្នឹងកន្លែងស្លាប់។

សមត្ថកិច្ចបានអោយដឹងថា ករណីដ៏សែនសោកសៅនេះបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ ត្រង់ចំណុចក្រុមទី ២៣ ស្ថិតក្នុងភូមិអូរតាគី​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមុនពេលកើតហេតុបានដើរដេញសត្វក្របីចូលក្រោលដូចរាល់ដងស្រាប់តែភ្លាមៗនោះក៏ស្រាប់សត្វបីមួយក្បាលព្យាយាមដេញវាត់ម្តងហើយម្តងទៀតរហូតរងរបួសជាច្រើនកន្លែង និងធ្លាយពោះបណ្តាលអោយស្លាប់តែម្តង។

ប្រភពដដែលបន្តថា÷ ជនរងគ្រោះមានឈ្មោះរឹទ្ធ រ៉ែន ( ហៅ រី​ ) ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកឃ្វាលសត្វក្របីស្នាក់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្របីរបស់ម្ចាស់ឈ្មោះគឹម សួរ ភេទប្រុស អាយុ ៦០ឆ្នាំរស់នៅភូមិអូរតាគី ឃុំអូរតាគី​ ស្រុកថ្មគោល ខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.