យោងតាមសារពត៌មាន Khoasod របស់ថៃ បានឱ្យដឹងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ម៉ារី ឡាវល័រ (Mary Lawlor) បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព និងការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិតប្រឆាំងនឹងលោកស្រី អាំងខៈណា នីឡាផៃចិត្រ (Agkhana Neelapaijit) ដែលជាសមាជិកព្រឹទ្ធសភាថៃ បន្ទាប់ពីលោកស្រី បានប្រកាសយ៉ាងចំហ ថា ថៃពិតជាបានប្រើប្រាស់យន្ដហោះចម្បាំង F-16 និង វាយប្រហារមកលើកម្ពុជាមុន និងក្រោយពេលលោកស្រីបានចេញការប្រឆាំងពីការចាក់សំឡេងរំខានប្រជាពលរដ្ឋខ្មែរ ពីសំណាក់ក្រុមជ្រុលនិយម និងអ្នកគាំទ្រ «កាន់ចមផៈឡាំង»។ នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គម X របស់លោកស្រីផ្ទាល់ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥។

លោកស្រី ឡាវល័រ (Lawlor) បានសរសេរថា «ការការពារការពិត យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ មិនមែនជាឧក្រិដ្ឋកម្មទេ។ លោកស្រី Angkhana ត្រូវតែទទួលបានការការពារ មិនមែនការចោទប្រកាន់ ឬការបំផ្លើសនោះទេ»។

ការលើកឡើងរបស់សមាជិកព្រឹទ្ធសភារូបនេះ កំពុងធ្វើឱ្យក្រុមជ្រុលនិយមថៃ បានព្រួតគ្នាសម្ដែងការស្អប់ខ្ពើម ការគំរាមកំហែងអាយុជីវិត និងចាត់ទុកលោកស្រីជាជនក្បត់ជាតិផងដែរ។ លើសពីនេះ ក្រុមជ្រុលនិយមថៃ បានទាមទារឱ្យលោកស្រី លាលែងពីតំណែងជាសមាជិកព្រឹទ្ធសភាថែមទៀត៕

ប្រភព៖ Khaosod

ចុចអាន៖ សមាជិកព្រឹទ្ធសភាថៃ បន្តចេញ​មក​ទម្លាយការពិត​ទៀតថា​ «ថៃជាអ្នកវាយប្រហារកម្ពុជាមុន ដោយប្រើយន្តហោះ F-16»

ចុចអាន៖ ទង្វើរបស់ កាន់ ចមផៈឡាំង ត្រូវសមាជិកព្រឹទ្ធសភាថៃ លើកឡើងថាបានរំលោភបំពានអនុសញ្ញា CAT ពោលគឺជាការធ្វើទារុណកម្មផ្លូវចិត្ត!

Share.