សម័យប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី (Extraordinary Session of ACHA Council) ធ្វើឡើងដោយមានប្រទេសចំនួន ៩ និងស្ថាប័នចំនួន ២ ចូលរួម ។ សម័យប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំសម័យប្រជុំនេះដោយផ្ទាល់នៅរដ្ឋធានីប៉េកាំង។ សម័យប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ចំនួន ៦គឺ ១.ការជ្រើសរើសប្រធាននិងអគ្គលេខាធិការប្រតិបត្តិថ្មី ២.ពិនិត្យទៅលើការស្នើសុំចូលជារដ្ឋសមាជិកនិងដៃគូ ៣.ពិនិត្យទៅលើចក្ខុវិស័យនិងបេសកកម្មរបស់សម្ព័ន្ធភាព។

ចំពោះទី ៤.ពិនិត្យទៅលើការបង្កើតគណៈកម្មាធិការ ACHA ជំនាន់ទី១ (រួមបញ្ចូលទាំងគណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងគណៈកម្មាធិការអូស្ត្រូនេស៊ីនិងអរិយធម៌សមុទ្រ) ៥.របាយការណ៍ស្តីពីការដាក់ពាក្យស្នើសុំគម្រោងសម្រាប់ឆ្នាំ២០២៤-២០២៥ ក្រោមគំនិតផ្តួចផ្តើមអាស៊ីសម្រាប់ការអភិរក្សបេតិកភណ្ឌ ៦.ការរៀបចំអាណត្តិថ្មីរបស់ក្រុមប្រឹក្សា ACHA។

សម័យប្រជុំវិសាមញ្ញនេះ រៀបចំឡើងដើម្បីត្រៀមលក្ខណៈសម្រាប់ការរៀបចំមហាសន្និបាតលើកទី២និងកិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឆុងឈីង នាពេលខាងមុខនេះ៕

Share.