ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ​រក​ឃើញ​ក្រុម​ តំណាង​រាជធានី-ខេត្ត ឡើង​មក​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយហើយ ខណៈសមាជិករបស់ខេត្តត្បូងឃ្មុំ ម្នាក់គឺកីឡាករ សារី តៃម៉ូ គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺរូបគេអាចរកបាន ៨គ្រាប់ គិតត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។

កីឡាកររកគ្រាប់បាល់ច្រើន គិតត្រឹមវគ្គសន្សំពិន្ទុក្នុងពូល៖

ក្រុមចំនួន៨ ឡើងវគ្គ៨ក្រុមចុងក្រោយ៖

  • ទី១) ក្រុមមន្ទីរ អយក ខេត្តកំពត
  • ទី២) ក្លិបបាល់ទាត់ភ្នំពេញ ហ្គាឡាក់ស៊ី
  • ទី៣) សមាគមនបាល់ទាត់ ខេត្តត្បូងឃ្មុំ
  • ទី៤) ក្លិបបាល់តាត់ បាត់ដំបង យូណៃធិត
  • ​ទី៥) ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀម​រាប
  • ទី៦) សមាគមនបាល់ទាត់ ខេត្តព្រះសីហនុ
  • ទី៧) ក្រុមមន្ទីរ អយក ខេត្តកំពង់​ចាម
  • ទី៨) ក្រុមមន្ទីរ អយក ខេត្តកំពង់ស្ពឺ

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ ទាំងពីរជើង

អត្ថបទពាក់ព័ន្ធ៖ កម្មវិធីប្រកួត​ទាំង២ជើង វគ្គ៨ក្រុម​ ​ពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្ត ឆ្នាំ២០២៥-២៦

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២​ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១​ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

សូមរឭកថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥ កន្លងទៅ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវ​បាន​បង្កើតឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.