ការប្រកួតពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26 វគ្គ League Phaseបានឈានមកដល់ជុំទី៤ហើយ ដោយនៅរាត្រីនេះនឹងមានការប្រកួតចំនួន ១៨គូ។

កម្មវិធីប្រកួត ជុំទី៤

អត្ថបទពាក់ព័ន្ធ៖ ៧ក្រុមមិនទាន់ចាញ់សោះក្នុងពាន UEFA Champions League រដូវកាល ២០២៥-២៦
ការប្រកួតជុំទី៤ នឹងលេងនៅថ្ងៃទី០៥-០៦ ខែវិច្ឆិកាខាងមុខនេះ គ្រាដែលក្រុមការតំណែងជើងឯក PSG នឹងបើកទ្វាផ្ទះទទួលក្រុមលេខ២ Bayern Munich ខណៈ Liverpool ប៉ះ Real Madrid ដែលត្រូវបានចាតទុកជាជំនួបជក់ចិត្តខ្លាំងសម្រាប់អ្នកគាំទ្រ។
រូបមន្តថ្មីរបស់ UCL៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។
ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

