ទីបំផុតក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ អាចរកបានជ័យជម្នះលើកដំបូងរបស់ខ្លួនបានហើយ ក្រោយ​យកឈ្នះលើក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៣-១ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល​ឆ្នាំ២០២៥-២៦ នៅសប្តាហ៍ទី១០ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ នៅ​កីឡដ្ឋាន​ស្តាតចាស់ ។

ក្រោយយកបាន៣ពិន្ទុ ពីម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ លោក កាំង សេន ប្រធានក្លិប និងជាកីឡាកររបស់ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានសរសេរសារនៅលើគណនី FB ថា «ក្រុម និង ដំរីជ័យជាទីស្រឡាញ់របស់ខ្ញុំ យើងរកឃើញជ័យជំនះដំបូងរបស់យើងហើយ។ សូមអ្នកចងចាំពាក្យ​របស់​ខ្ញុំពេលយើងចាប់ផ្តើមឈ្នះ យើងមិនងាយចាញ់វិញទេ!» ។

នេះជាលទ្ធផលការប្រកួតសរុបនៅសប្តាហ៍ទី១០

តារាងចំណាត់ថ្នាក់ គិតត្រឹមសប្តាហ៍ទី១០

សូមជម្រាបថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៥-២៦ ​​មាន​សមាជិក​ចំនួន​១១​ក្រុម បានចាប់ផ្តើមប្រកួតនៅថ្ងៃទី៩ ខែ​សីហា ឆ្នាំ​២០២៥ គ្រោងនឹបញ្ចប់នៅថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០២៦ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.