កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលគ្រប់គ្នាស្គាល់ថា (FIFA) បានធ្វើបច្ចុប្បន្នភាពទិន្នន័យចំណាត់ថ្នាក់ក្រុមជម្រើសជាតិទូទាំងពិភពលោកក្រោយចប់ថ្ងៃ FIFA Days ដោយ​ក្នុង​នោះឃើញថា ចំណាត់ថ្នាក់កម្ពុជា បានឡើង១លេខ ពី១៨០ មកត្រឹម១៧៩ មាន៩១០.២១ពិន្ទុ ខណៈ​អេស៉្បាញ ឡើងមកឈរចំណាត់ថ្នាក់លេខ១ពិភពលោក មាន១៨៨០.៧៦ពិន្ទុ។

អំឡុងថ្ងៃ FIFA Days ក្រុមជម្រើសជាតិអេស៉្បាញ បានប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ដោយបានយកឈ្នះលើក្រុមជម្រើសជាតិហ្សកហ្ស៊ី ដោយលទ្ធផល ២-០ កាល​ពី​ថ្ងៃទី១១ ខែតុលា និងបន្តឈ្នះក្រុមជម្រើសជាតិប៊ុលហ្គារី ដោយលទ្ធផល ៤-០ ដូចនេះអេស៉្បាញ ទម្លាក់ក្រុមជម្រើស​ជាតិអាហ្សង់ទីន មកឈរនៅចំណាត់ថ្នាក់លេខ២៕

https://troryorng.com/

Share.