កម្ពុជា-ថៃ «ស្ថិតក្នុងស្ថានជម្លោះ (សង្គ្រាម) រីឯបទឈប់បាញ់មិនមែនស្ថានភាពបញ្ចប់ជម្លោះ (សង្គ្រាម) នោះទេ នេះបើតាមការលើកឡើងរបស់ បណ្ឌិត យង់ ពៅ បានគូសបញ្ជាក់រំលឹកពី បទឈប់បាញ់ ដែលមិនមែនជាការបញ្ចប់សង្គ្រាម នោះទេ វាគឺជារបៀបវារៈនយោបាយដ៏សំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធគួរពិចារណា។

លោកបណ្ឌិតថា ក្នុងន័យនេះលោកចង់គូសបញ្ជាក់ថា ដរាបណា មិនទាន់មានការបញ្ចប់ស្ថានភាពនៃសង្គ្រាមនោះទេ ផលប៉ះពាល់នៅតែកើតមានទាំងផ្ទាល់ទាំងប្រយោល។ សាធារណៈជនសូមស្វែងយល់បញ្ហានេះ និងបន្តចូលរួមឈរក្នុងទស្សនៈផលប្រយោជន៍ជាតិខ្មែរយើង។

ភ្ជាប់ការលើកឡើងខាងលើនេះ គេយល់ឃើញថា មែនទែនទៅភាពបណ្តោះអាសន្ននៃបទឈប់បាញ់ គ្រាន់តែជាយន្តការបន្ធូរបន្ថយភាពតានតឹងយោធាភ្លាមៗ ដើម្បីជៀសវាងការបាត់បង់ជីវិត ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយផ្ទាល់។ ប៉ុន្តែដរាបណា ដំណោះស្រាយចុងក្រោយ តាមរយៈការខណ្ឌសីមាព្រំដែនទាំងស្រុង ផ្អែកតាមផែនទី​ដែលទទួលស្គាល់ជាអន្តរជាតិ (ដូចជាផែនទីឆ្នាំ ១៩០៧ និងអនុសរណៈឆ្នាំ២០០០) មិនទាន់បានសម្រេចទេ នោះស្ថានភាពជម្លោះនៅតែបន្តកើតឡើងក្នុងរូបភាពផ្សេង។

ដូចដែលបានកត់សម្គាល់ឃើញហើយថា ផលប៉ះពាល់នៅតែកើតមាន ទាំងផ្ទាល់ ទាំងប្រយោល។ ផលប៉ះពាល់ផ្ទាល់គឺការបិទ-បើកច្រកទ្វារព្រំដែនដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចប្រជាជន និងការឈ្លានពានបន្តិចម្តងៗដូចជាការដាក់ស្លាកសញ្ញាឯកតោភាគីដើម។ ផលប៉ះពាល់ប្រយោលគឺ ការបាត់បង់ទំនុកចិត្ត ភាពរង្គោះរង្គំនៃស្ថិរភាពក្នុងតំបន់ និងការរារាំងលំហូរពាណិជ្ជកម្ម។

មហិច្ឆតាឈ្លានពាននិងពង្រីកឥទ្ធិពលថៃ បានប្រើប្រាស់គ្រប់កលល្បិចទាំងការទូត បំភ្លៃព័ត៌មាន និងសកម្មភាពយោធា គឺសំដៅដល់ការរក្សាពង្រីកអំណាចកាន់កាប់តំបន់មួយចំនួនដែលអះអាងថាជាកម្មសិទ្ធិខ្លួន តាមរយៈ គោល​នយោបាយ Salami Slicing មានន័យថា កាត់យកម្តងបន្តិចៗដោយមិនចាំបាច់ប្រកាសសង្គ្រាមពេញ​លេញ​។ ថៃរំពឹងថា បើខ្មែរបែកបាក់ តាមរយៈការញុះញង់ គឺជាល្បិចទូទៅដើម្បីទាញចំណាប់អារម្មណ៍របស់សាធារណជនថៃ ទៅរកបញ្ហាខាងក្រៅ ជួយ បិទបាំងភាពទន់ខ្សោយនយោបាយផ្ទៃក្នុង ឬដើម្បីទទួលបាន ប្រជាប្រិយភាព ពីក្រុមជាតិនិយម ឬយោធា។

យ៉ាងណាមិញ ជម្លោះព្រំដែនកម្ពុជា-ថៃ គឺស្ថិតក្នុង ដំណាក់កាលនៃការព្យាយាមទប់ទល់នឹងការឈ្លានពានដោយប្រើល្បិចបន្ទាប់ពីបទឈប់បាញ់។ បណ្ឌិត យង់ ពៅ បានរំលឹកថា សាសន៍ថៃគេនឹងសប្បាយចិត្តបើខ្មែរបែកបាក់ តាមវិធានដែលគេញុះញង់។ ថៃ នៅតែបន្តមហិច្ឆតាឈ្លានពាន និងប្រើគ្រប់កលល្បិច ទាំងការទូត ទាំងព័ត៌មាន ទាំងសកម្មភាពយោធា ទាំងចលនាជ្រុលនិយមផ្សេងៗ… សំដៅញុះញង់ឱ្យកម្ពុជាចូលអន្ទាក់ បង្កើតលេចមិនចុះកិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួរ៕

Share.