បន្ទាយមានជ័យ ៖ ទំនិញចំនួន៧មុខ ដែលឈ្មួញលួចនាំចូលមកពីប្រទេសថៃ ស្តុកទុកចែកចាយបន្ត ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ចុះទៅចាប់ដកហូត និងយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការខាងលើ គណៈបញ្ជាការ ឯកភាពស្រុក ដឹកនាំថោយ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ចូលរួម ដោយកម្លាំងអាវុធហត្ថស្រុក កម្លាំងយោធាសឹករង គបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចុះទៅចាប់ដកហូត ទំនិញចំនួន៧មុខ ដែលឈ្មទញនាំចូលមកពីប្រទេសថៃដោយខុសច្បាប់ ស្តុកទុកសម្រាប់ចែកចាយបន្ត ។

ទំនិញទាំងនោះត្រូវបានដុតកម្ទេចចោល និងហៅម្ចាស់ទំនិញដើម្បីធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូលទំនិញដែលគ្មានច្បាប់តទៅទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.