កាលពីថ្ងៃទី២៧ តុលា កន្លងទៅ កីឡាប្រដាល់ Manny Pacquiao ត្រូវបានតែងតាំងជាអនុប្រធានសមាគមប្រដាល់អន្តរជាតិ (IBA) ជាផ្លូវការ។

ពីស្តេចប្រដាល់ មួយរូបធ្លាប់ឈ្នះជើងឯកជាច្រើន រហូតក្លាយជាអ្នកដឹកក្នុងវិស័យប្រដាល់កម្រិតពិភពលោក Pacquiao ឥឡូវនេះ នឹងជួយជំរុញ ក៏ដូចជាការពង្រឹងសមត្ថភាពអត្តពលិក ក្នុងកីឡាមួយនេះ។
ជុំវិញការឡើងធ្វើជាអនុប្រធានសមាគមប្រដាល់អន្តរជាតិ (IBA)នេះដែរ Manny Pacquiao បានថ្លែងថា៖« ជាកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាអនុប្រធានសមាគមប្រដាល់អន្តរជាតិ (IBA)។ ខ្ញុំអរគុណចំពោះការទុកចិត្ត និងឱកាសក្នុងការបម្រើកីឡាដែលបានផ្តល់ឱ្យខ្ញុំយ៉ាងច្រើន។ គោលដៅរបស់ខ្ញុំគឺដើម្បីជួយបំផុសគំនិត និងណែនាំអ្នកប្រដាល់ជំនាន់ក្រោយជុំវិញពិភពលោក»។

គួរបញ្ជាក់ថា Pacquiao មានវ័យ ៤៦ ឆ្នាំធ្លាប់បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់រួចម្តងហើយ បន្ទាប់ពីគាត់ប្រកួតលើកចុងក្រោយ បរាជ័យក្រោមថ្វីដៃកីឡាករសញ្ជាតិ គុយបា Yordenis Ugas នៅរដ្ឋ Las Vegas ទឹកដី សហរដ្ឋអាមេរិក ប៉ុន្តែនៅឆ្នាំ ២០២៥។
ស្តេចប្រដាល់ ហ្វីលីពីន កីឡាករ Manny Pacquiao បានប្រកាសថា លោកនឹងសម្រេចចិត្តវិលឡើងសង្វៀនឡើងវិញ នៅចុងឆ្នាំ ២០២៥ នេះ បន្ទាប់ពីលោកទើបតែប្រកួតស្មើគ្នា ក្នុងការដណ្តើមខ្សែក្រវាត់ WBC ទល់នឹងអ្នកប្រដាល់ អាមេរិក Mario Barrios កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥៕


