ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ដែលរក្សាតំណែងកំពូលតារាង ៨សប្ដាហ៍ជាប់គ្នា នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

គិតចាប់ពីសប្ដាហ៍ទី២ មកព្រះខ័នរាជស្វាយរៀង បានរក្សាតំណែងកំពូលតារាង ៨សប្ដាហ៍ជាប់គ្នា ដោយមិនទាន់មានក្រុមណាអាចដណ្ដើមបានឡើយ ស្រប់ពេល អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Sotaro Yasunaga ជនជាតិជប៉ុន កំពុងដេញតាមពីក្រោយ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ៨ប្រកួត ឈ្នះ៦ ចាញ់២ មាន ១៨ពិន្ទុ ។

ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់៧ប្រកួត ឈ្នះ៦ ចាញ់១ រួមមាន៖ប្រកួតទី១ ឈ្នះណាហ្គាវើលដ៍ ៣-០ ប្រកួតទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០ ប្រកួតទី៣ ឈ្នះបឹងកេត ៣-០ ប្រកួតទី៤ ឈ្នះវិសាខា ២-០ ប្រកួតទី៥ ឈ្នះឡាយហ្វ ៦-១ ប្រកួតទី៦ ចាញ់ភ្នំពេញក្រោន ៣-២ ប្រកួតទី៧ ឈ្នះកងយោធពលខេមរភូមិន្ទ ៦-១។

យ៉ាងណាមិញព្រះខ័នរាជស្វាយរៀង កំពុងមានភារកិច្ចប្រកួត ពានរង្វាន់ AFC Challenge League ២០២៥-២៦ Group Stage វគ្គចែកពូល (តំបន់ខាងកើត)។
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ Ezra FC របស់ឡាវ ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់
- ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Manila Digger FC របស់ហ្វីលីពីន ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់ ខណៈការប្រកួតទាំង ៣របស់ព្រះខ័នរាជស្វាយរៀង គឺធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕


