នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានផ្ញើលិខិតតវ៉ាជាផ្លូវការទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន ក្រោយថៃ ប្រើរូបទង់ជាតិប្រទេសវៀតណាម ខុសក្នុងអំឡុងពិធីចាប់ឆ្នោតពានរង្វាន់បាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ASEAN Boy’s U19 Futsal Championship ២០២៥។

ដោយអំឡុងពិធីចាប់ឆ្នោតម្ចាស់ផ្ទះថៃ បានដាក់ឈ្មោះប្រទេសវៀតណាម ប៉ុន្តែដាក់រូបទង់ជាតិរបស់ប្រទេសចិនទៅវិញ ធ្វើឲ្យប្រជាជនវៀតណាម មិនសប្បាយចិត្តនោះទេ រហូតសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានផ្ញើលិខិតតវ៉ាជាផ្លូវការទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន។
លទ្ធផលនៃការចាប់ឆ្នោតការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលយុវជនអាយុក្រោម១៩ឆ្នាំ តំបន់អាស៊ានលើកទី១ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។


