
ប្រទេសអ្នកមាននៅតំបន់អាស៊ីបូព៌ា អារ៉ាប៊ីសាអ៊ូឌីត មានគម្រោងថ្មីមួយដែលពិភពលោកមិនទាន់ធ្វើបាននោះគឺគម្រោងនៃការសាងសងអាគារដែលមានកីឡដ្ឋាន នៅលើអាកាស ដោយកីឡដ្ឋាននោះមានឈ្មោះថា NEOM Sky Stadium មានកម្ពោះ៣៥០ម៉ែត្រពីដី ។

កីឡដ្ឋាន NEOM Sky Stadium គ្រោងនឹងសាងសងនៅទីក្រុង The Line ដោយអាចផ្ទុកអ្នកទស្សនាបានប្រមាណជាង ៤,៦០០០នាក់ អមដោយបច្ចេកវិទ្យាទំនើបបំផុត។

គម្រោងថ្មីមួយនេះ គឺប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានគិតគូនឹងវាយតម្លៃលើការសាងសង ក្នុងគោលបំណងតែម៉្យាងគឺដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2034 ដោយប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

សូមរំឭកថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤ ដោយឡែកប្រទេសម៉ារ៉ុក, ព័រទុយហ្គាល់, អេស្ប៉ាញ ជាសហម្ចាស់ផ្ទះ ឆ្នាំ២០៣០ ខណៈ២០២៦ ខាងមុខមានកាណាដា, អាម៉េរិក និងម៉ិកស៊ិក ជាសហម្ចាស់ផ្ទះ៕

