ចិន ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ សរុប១៤៧គ្រឿង មេដាយមាស ៦៣គ្រឿង មេដាយប្រាក់ ៤៩គ្រឿង និងមេដាយ​សំរឺទ្ធ ៣៥គ្រឿង ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ី 2025 Asian Youth Games លើកទី៣ ខណ:​អ៊ូសបេគីស្ថាន ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ២ កាហ្សាក់ស្ថាន លេខ៣។

តារាងមេដាយ ប្រទេស​ទទួល​បាន ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន៖

ដោយឡែក​សម្រាប់​កម្ពុជា សរុប ៤គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយ​សំរឺទ្ធ ២គ្រឿង គឺជាលើកដំបូង ដែលកម្ពុជា បានឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាយុវជនកម្រិតទ្វីបអាស៊ី ហើយជាកំណត់ត្រាថ្មី ដែលការចូលរួម ២លើកកន្លងមក មិនឈ្នះមេដាយអ្វីទាំងអស់។ 

កីឡាករ ឆុង វិសាល ទទួល​មេដាយ​ប្រាក់

គិតត្រឹមបញ្ចប់​ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន កម្ពុជា កំស្ថិតនៅចំណាត់ថ្នាក់លេខ៣១ ក្នុងចំណោម ៣៦ប្រទេស​ ឈ្នះមេដាយ និង​ ៤៥ប្រទេស ដែល​បង្ហាញ​វត្តមាន ចូលរួមប្រជែង នៃទ្វីបអាស៊ី។ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន៕

Share.