កំពង់ធំ៖ ក្នុងពិធីបុណ្យអ៊ុំទូក-អកអំបុកសំពះ
ព្រះខែបណ្តែតប្រទីប បង្ហោះគោម រយៈពេល ៣ថ្ងៃរដ្ឋបាលខេត្តកំពង់ធំ បានធ្វើពិធីបួងសួងលោកតាក្រហមករនិងលោកតាឥ-ដើម្បីសុំសេចក្តីសុខ ចម្រើនត្រជាក់ត្រជុំក្នុងពិធី
បណ្តែតប្រទីប និងបង្ហោះគោម ដែលបានប្រារព្ធធ្វើគើងតាមបណ្តោយដងស្ទឹងសែន ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ រយៈពេល ៣ថ្ងៃ ក្នុងគោលបំណងដូចជាការរំលឹក និងថែរក្សាប្រពៃណីនៃពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលឆ្នាំនេះ ខេត្តកំពង់ធំមិនបានប្រារព្ធធ្វើធំធេងដូចឆ្នាំមុនៗឡើយ។





ក្រៅពីនេះ ក៏មានការបួងសួងសុំសេចក្តីសុខសាន្ត និងមានសន្តិភាព ជ័យជំនះជូនដល់បងប្អូនវីរជនកងទ័ពជួរមុខផងដែរ។








អាជ្ញាធរខេត្តកំពង់ធំ បាននិងកំពុងខិតខំតុបតែងលម្អស្ពាន សួនច្បារ និងតាមដងស្ទឹងសែន ដើម្បីបង្កើនសោភណភាពក្រុងស្ទឹងសែន ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ការរៀបចំនេះមានគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកក្នុងខេត្តកំពង់ធំ៕
អត្ថបទ÷កំពង់ធំ
