បង្ហាញមុខនៅក្នុងបទសម្ភាសក្នុងកម្មវិធី Economic Forums នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុនបានគូសបញ្ជាក់យ៉ាងមុតមាំថាការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោកនិងការដឹកនាំរបស់លោក គឺដើម្បីស្វែងរកសន្តិភាពឲ្យប្រទេសថៃមិនមែនជាការប្រកាសសង្គ្រាមដើម្បីប្រជាប្រិយភាពនោះទេ។

លោកអនុទីន រៀបរាប់ឡើងថា លោកទៅចុះហត្ថលេខាព្រោះដើម្បីបញ្ចប់សង្គ្រាម លោកជានាយករដ្ឋមន្រ្តីមិនអាចដឹកនាំប្រទេសថៃឱ្យមានសង្គ្រាមបានទេ។ ហើយដូចដែលបានជ្រាប ម្នាក់ៗតែងតែមានការគិតរាងខ្លួន ប៉ុន្តែសម្រាប់លោកឆ្លៀតឱកាសនេះប្រកាសទៅកាន់ប្រជាជនឲ្យយល់សេចក្ដីថា ប្រទេសថៃបានចុះហត្ថលេខាលើសេចក្តីប្រកាស Peace Accord ។ គោលបំណងនេះដែលលោកពេញចិត្តទៅចុះហត្ថលេខា ហើយសម្រេចចិត្តថាវាគួរតែដល់ពេលចុះហត្ថលេខាហើយ។
យ៉ាងណាមិញ លោក អនុទីន សង្កត់ធ្ងន់ថា តួនាទីរបស់នាយករដ្ឋមន្ត្រីគឺដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ប្រទេសជាច្រើន លើពិភពលោក មើលទៅសង្គ្រាមគឺជាបង្អែម នាយករដ្ឋមន្ត្រីខ្លះដឹកនាំប្រទេសឆ្ពោះទៅរកសង្គ្រាមដើម្បីប្រជាប្រិយភាព និងអំណាចរឹងរបស់ពួកគេ ប៉ុន្តែសម្រាប់លោកយល់ថា ប្រទេសថៃជារដ្ឋឯករាជក្យ ថៃកុំមានសង្គ្រាមអីល្អជាង។ ប្រទេសថៃមានឯករាជ្យរបស់ខ្លួនមករហូតហើយ ដូច្នោះមិនត្រូវការសង្គ្រាមដើម្បីប្រជាប្រិយភាពទេ ។
ក្នុងនាមជានាយករដ្ឋមន្ត្រីថៃជំនាន់ទី ៣២ លោក អនុទីន បានសម្តែងនូវជំនឿទុកចិត្តលើកិច្ចព្រមព្រៀងនេះ ព្រោះមានទាំងប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក រួមជាសាក្សីក្នុងនាមជាសហគមន៍សកល ដែលជាការធានាថាក្រោមការអនុវត្តតាមកិច្ចសន្យា ប្រទេសថៃនឹងមិនមានសង្គ្រាមកើតឡើងនោះទេ៕

