ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន សុទ្ធតែបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ និងជាវគ្គលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ី ខាងកើត នៃពានរង្វាន់ AFC Challenge League ២០២៥-២៦ ខណ: ២ក្រុមទៀត Manila Digger របស់ហ្វីលីពីន និង Dewa United របស់ឥណ្ឌូណេស៊ី។

ដូចនេះ តាមរយ:រូបមន្តនៃការប្រកួត ពានរង្វាន់ AFC Challenge League ២០២៥-២៦ ក្រុមលេខ១ ក្នុងពូល D នឹងត្រូវជួបលេខ២ ក្នុងពូល E ខណ:ក្រុមលេខ១ ក្នុងពូល E ត្រូវជួបលេខ២ ក្នុងពូល D ដូចនេះជាអ្វីដែលអ្នកគាំទ្រមិនចង់ជួប ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នមពេញក្រោន នៅវគ្គ ៨ក្រុម ប្រចាំតំបន់អាស៊ី ខាងកើត។

សម្រាប់កម្មវិធីប្រកួត វគ្គ ៨ក្រុម នឹងត្រូវធ្វើឡើងចំនួន ២ជើង ដោយជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី៤ ឬ៥ ខែមីនា ឆ្នាំ២០២៦ ខណ:ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១១ ឬ១២ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ បានចាប់ផ្ដើមកាលពីថ្ងៃទី២៥ តុលា សម្រាប់តំបន់អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់តំបន់អាស៊ីខាងកើត ខណៈវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ នេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


