ពិធី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ២០២៥​ នៅ​ប្រទេស​ថៃ​ នៅយប់ថ្ងៃទី៩ ខែធ្នូ រងការរិះគន់ច្រើន​បំផុតប្រចាំ​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម គិតចាប់តាំងពីឆ្នាំ ១៩៥៩ រហូតដល់ឆ្នាំ ២០២៥នេះមិនថាប្រជាជនថៃផ្ទាល់ និង ដោយសារ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​មាន​ឡើង។

កំហុសមានច្រើនចំណុចដូចជា៖

  • មេដាយស៊ីហ្គេមសរុប ៥៧៤ ប៉ុន្តែ Drone បង្ហាញខុសចេញ ៥៤៧ ទៅវិញ
  • ដាក់រូបទង់ជាតិ​ប្រទេស​ឥណ្ឌូណេស៊ី ខុស ដោយយករូបទង់ជាតិសិង្ហបុរី ជំនួសទៅវិញ
  • ​សរសេរ​ពាក្យ «ជម្រាបសួរ» ជា​ភាសា​ខ្មែរ​ក៏​ខុស​ ដោយសរសេរពាក្យ «ជំារាបសួរ»
  • ក្នុងចំណោមសមាជិកអាស៊ានទាំងមានតែ LED របស់កម្ពុជា ដែល១គត់គ្មានភ្លើង
  • ផ្ទុះការរិះគន់ខ្លាំងពីប្រទេសវៀតណាម បង្ហាញ​​ផែន​ទីបាត់​កោះ​ចំនួន២
  • បង្ហាញ Show ជិះម៉ូតូទឹកខុសបច្ចេកទេស
  • ដុត​ភ្លើប​គប់​អត់​ឆេះចេញតែផ្សែង
  • ចំណុចរិះគន់ដោយប្រជាជនថៃផ្ទាល់គឺកន្លែងខ្លះគ្មានកៅអីសម្រាប់អង្គុយ និងមិនមានកន្លែងលក់ទឹកគ្រប់គ្រាន់សម្រាប់អ្នកចូលទស្សនា។
  • អ្នកសារព័ត៌មានជាច្រើនដើរចេញពីបន្ទប់ភ្លាមៗ ក្រោយទឹកនោម និងក្លិនស្អុយ ជ្រាបតាមជញ្ជាំង
Share.