ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ រៀបចំធ្វើជាម្ចាស់ផ្ទះ បានធ្វើពិធីបើកជាផ្លូវការ រួចរាល់នារាត្រីថ្ងៃទី៩ ធ្នូ យប់មិញ ត្រូវបានគេមហាជន ក៏ដូចជាសារព័ត៌មានជាច្រើននៅបណ្ដាលប្រទេសក្នុងតំបន់ ចាត់ទុកជាពិធីបើកអន់បំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ដោយបន្សល់នូវបញ្ហាជាច្រើនបានកើតមានឡើង។

ពិសេសទៀតនោះ រឿងដែលគេចាប់អារម្មណ៍ គឺការដុតភ្លើងគប់មិនឆេះ ចេញតែផ្សេង។ នៅពេលដុតភ្លើងគប់មិនឆេះយូរពេក អ្នករៀបចំក៏យកភ្លើងហ្វា LED បាញ់ទៅលើកន្លែងភ្លើងគប់ដែលមើលទៅឃើញផ្សេងច្បាស់ តែគ្មានអណ្តាតភ្លើង ស្របពេលដែល ការដុតកាំជ្រួចអប់អរសាទរក៏មិនមានផងដែរ។
ខាងក្រោមនេះគឺជាវីដេអូ ខ្លីមួយពីពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ចេញផ្សាយដោយ GoodBuild ASEAN ៨លើកចុងក្រោយ ចាបើពីឆ្នាំ២០១១មក ដល់ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ៖
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ នៅទឹកដីប្រទេសថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ៣២០២៥ មាន ៥៧៤វិញ្ញា ក្នុង ៥០ប្រទេសកីឡា ស្របពេលពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥៕

