ភ្នំពេញ ៖ ផ្លូវមួយខ្សែចាប់ពីផ្លូវហាណូយ ដល់ផ្លូវលេខ១០១៣A ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌ រួមជាមួយមន្ត្រីជំនាញ ធ្វើការឈូសឆាយ នឹងចាក់បេតុងថ្មីហើយ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រយោជន៍រួម។


តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកផ្លូវមួយខ្សែខាងលើ ១៩៩៨ ចាប់កែងផ្លូវលេខ១០១៩( ភ្នំពេញ -ហាណូយ ) ដល់ផ្លូវលេខ១០១៣A រងខូចខាត ពិបាកធ្វើដំណើរនារដូវរស្សា មកដល់ពេលនេះត្រូវបានអាជ្ញាធរខណ្ឌ រួមជាមួយមន្ត្រីជំនាញ ឈូសឆាយ រៀបចំនឹងចាក់បេតុងថ្មី ដើម្បីសម្រួល ដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។



