សណ្ឋាគារជាច្រើន នៅសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក បានដំឡើងថ្លៃបន្ទប់រាប់រយដុល្លារនៅក្នុងមួយយប់ អំឡុងពេលការប្រកួតបើកឆាកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខ។

តម្លៃដែលគេបានដាក់ការប៉ាន់ស្មានថានឹងអាចមានការឡើងថ្លៃខ្លាំងជាងគេ នោះគឺនៅទីក្រុង Mexico City ប្រទេស ម៉ិកស៊ិក ដោយតម្លៃបន្ទប់តម្លៃធម្មតា ១៥៧ដុល្លារ នឹងឡើងដល់ ៣,៨៨២ដុល្លារ ក្នុងមួយបន្ទប់ នេះបើ​យោង​តាមចេញផ្សាយដោយ The Athletic ។

យ៉ាងណាមិញនេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ពីព្រោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ជាសហម្ចាស់ផ្ទះនោះ មិនទាន់ឈានមកដល់នៅឡើយទេ។

ដោយឡែកគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសចំនួន៤២ កក់កៅអីទៅលេងពានរង្វាន់ FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ គ្រោងនឹងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

  • ទី១) កាណាដា
  • ទី២) ម៉ិកស៊ិក
  • ទី៣) សហរដ្ឋអាមេរិក
  • ទី៤) ជប៉ុន
  • ទី៥) នូវែលសេឡង់
  • ទី៦) អាហ្សង់ទីន
  • ទី៧) អ៊ូសបេគីស្ថាន
  • ទី៨) កូរ៉េខាងត្បូង
  • ទី៩) ហ្ស៊កដានី
  • ទី១០) អូស្ត្រាលី
  • ទី១១) ប្រេស៊ីល
  • ទី១២) អេក្វាឌ័រ
  • ទី១៣) អ៊ុយរូហ្គាយ
  • ទី១៤) កូឡុំប៊ី
  • ទី១៥) ប៉ារ៉ាហ្គាយ
  • ទី១៦) ម៉ារ៉ុក
  • ទី១៧) ទុយនីស៊ី
  • ទី១៨) អាល់ហ្សេរី
  • ទី១៩) អេហ្ស៊ីប
  • ទី២០) អាល់ហ្សេរី
  • ទី២១) ហ្គាណា
  • ទី២២) កាប់វ៉ែ
  • ទី២៣) អាហ្វ្រិកខាងត្បូង
  • ទី២៤) កាតា
  • ទី២៥) អង់គ្លេស
  • ទី២៦) អារ៉ាប៊ីសាអូឌីត
  • ទី២៧) កូតឌីវ័រ
  • ទី២៨) សេណេហ្គាល់
  • ទី២៩) បារាំង
  • ទី៣០) ក្រូអាត
  • ទី៣១) ព័រទុយហ្គាល់
  • ទី៣២)ន័រវេស
  • ទី៣៣) អាល្លឺម៉ង់
  • ទី៣៤) ហូឡង់
  • ទី៣៥) បែលហ្សិក
  • ទី៣៦) អូទ្រីស
  • ទី៣៧) ស្វីស
  • ទី៣៨) អេស្ប៉ាញ
  • ទី៣៩) ស្កុតឡេន
  • ទី៤០) ហៃទី
  • ទី៤១) គូរ៉ាកាវ
  • ទី៤២) ប៉ាណាម៉ា។

វគ្គ​ជម្រុះ​ពានរង្វាន់ 2026 FIFA World Cup មាន​ប្រទេស​ចូលរួម​ចំនួន​២០៧ ដោយ​បែងចែក​ជា​៦​ទ្វីប​ផ្សេង​គ្នា។ សម្រាប់​ទ្វីប​អាស៊ី មាន​កូតា​ចំនួន​៨ក្រុម ឡើង​ទៅ​​ប្រកួត​ជុំ​ចុងក្រោយ​ដែល​​អាមេរិក ម៉ិចស៊ីកូ និង​កាណាដា រួម​​ធ្វើ​ជា​​សហ​ម្ចាស់​ផ្ទះ ខណៈ​មាន​១ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​មក​ពី​ទ្វីប​ផ្សេង យក​កៅអី​ឡើង​ទៅ​ដែរ។ នៅ​អាស៊ី មាន​ក្រុម​ចំនួន​៤៦ ត្រូវ​ប្រកួត​ប្រជែង​គ្នា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បែងចែក​ជា​​៥​វគ្គ។

ការ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ធ្វើ​ឡើង​រាល់​៤ឆ្នាំ​ម្តង តែ​កន្លង​ទៅ​កំណត់​យក​ក្រុម​ខ្លាំង​មក​ពី​តាម​បណ្តា​ទ្វីប​ចំនួន​៣២​ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ដល់​វគ្គ​ជុំ​ចុងក្រោយ ប៉ុន្តែ​លើក​នេះ​មាន​ការ​កំណត់​យក​ក្រុម​ដល់​ទី​៤៨​ក្រុម ដើម្បី​ចូលរួម​ប្រកួត៕

Share.