ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Scott Cooper បានប្រកាសនាំចូលខ្សែប្រយុទ្ធកណ្ដាល ចំណូលថ្មី ជនជាតិស៊ែប៊ី 𝐏𝐚𝐯𝐥𝐞 𝐈𝐯𝐞𝐥𝐣𝐚 អតីតសមាជិក​ក្រុម​ Cheonan City លីគទី២ របស់​ប្រទេស​កូរ៉េខាត្បូង ត្រៀមសម្រាប់ ជើង​ទី២ នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

កីឡាករ 𝐏𝐚𝐯𝐥𝐞 𝐈𝐯𝐞𝐥𝐣𝐚 មាន​បទពិសោធន៍​ជាច្រើន​នៅ​ក្នុង​បាល់​ទាត់​ប្រទេស​ស៊ែប៊ី ចាប់​ពី​ឆ្នាំ២០១៣ រហូត​ដល់ដើម​ឆ្នាំ២០២៥ បាន​ផ្លាស់​មក​កាន់​លីគទី២ នៅ​តំបន់​អាស៊ី ​ក្រុម​ Cheonan City ប្រទេស​កូរ៉េខាងត្បូង។ 𝐏𝐚𝐯𝐥𝐞 កើត​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៨ មាន​កម្ពស់ ១.៩៣ម៉ែត្រ និង​លេង​តួនាទី​ជា​ខ្សែប្រយុទ្ធកណ្ដាល៕

Share.