យោងតាមការបញ្ជាក់របស់លោក នរះសឹង្ហ នរះសឹង្ហ បានឲ្យដឹងថា រូបសំណាកព្រះវិស្ណុ ដែលត្រូវបានយោធាសៀមវាយកម្ទេចនោះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៥ លើខ្នងភ្នំអានសេះ។ រូបសំណាកនេះជាស្នាដៃរបស់ជាងឈ្មោះ សុខា ខណៈដែលគំនូរប្លង់ត្រូវបានរៀបចំដោយលោក សុខ ចំរើន

អ្នកផ្តួចផ្តើមគំនិតសាងសង់គឺ លោកអ្នកឧញ៉ា ទ្រី ភាព ដែលបានបង្កើតសំណង់នេះ ដើម្បីឧទ្ទិសដល់ព្រះអាទិទេពលើខ្នងភ្នំអានសេះ និងសូមសិរីសួស្តី ពរជ័យ និងសេចក្តីសុខចម្រើនពីព្រះអង្គ។ រូបសំណាកព្រះវិស្ណុនេះ មិនត្រឹមតែជានិមិត្តសញ្ញាសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងជំនឿបុរាណដែលបានបន្តមកពីសម័យអង្គររហូតដល់សម័យបច្ចុប្បន្នផងដែរ។

សូមចុចអាន៖ ពលរដ្ឋឥណ្ឌា ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​យោធាថៃបំផ្លាញ​រូប​បដិមាព្រះនារាយណ៍ ជា​អាទិទេព​ដ៏​ពិសិដ្ឋ​មួយ​អង្គ​ក្នុង​ជំនឿ​ព្រហ្មញ្ញ​សាសនា

ព្រះវិស្ណុ គឺជាព្រះអាទិទេពសំខាន់មួយក្នុងសាសនាព្រហ្មមញ្ញ (ហិណ្ឌូ) ដែលតំណាងឱ្យ ការអភិរក្ស ការពារ និងការថែរក្សាសកលលោក។ ព្រះអង្គត្រូវបានគេចាត់ទុកថា ជាព្រះអាទិទេពដែលចុះមកកាន់លោក (Avatar) នៅពេលដែលពិភពលោកជួបវិបត្តិ ដើម្បីស្ដារយុត្តិធម៌ និងសមតុល្យឡើងវិញ។

ក្នុងប្រវត្តិសាស្ត្រខ្មែរ ជំនឿលើព្រះវិស្ណុមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសនៅសម័យអង្គរ ដែលសិល្បៈ និងស្ថាបត្យកម្មជាច្រើនបានបង្ហាញរូបរាងព្រះវិស្ណុ ក្នុងទម្រង់កាន់អាវុធបួនប្រភេទ គឺ ចក្រវាល (ចក្រ) សំបុកស្លឹក (សង្ឃ) ដំបង (គុទ្ធ) និង ផ្កាឈូក

ដោយហេតុនេះ រូបសំណាកព្រះវិស្ណុ លើខ្នងភ្នំអានសេះ មិនត្រឹមតែជាសំណង់សាសនាទេ ប៉ុន្តែជាសញ្ញានៃការតភ្ជាប់រវាងជំនឿបុរាណ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលមានតម្លៃខ្ពស់ក្នុងការថែរក្សា និងគោរព៕

Share.