បេក្ខភាពម្ចាស់ពានរង្វាន់ឯកត្តជន-ក្លឹបល្អប្រចាំឆ្នាំ (Globe Soccer Awards 2025) រកឃើញម្ចាស់ពានហើយ ដោយក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១១នាក់, គ្រូបង្វឹកល្អ, នាយកកីឡាករ និងក្លឹប បានក្រសោបយកពានទាំងនោះទៅផ្ទះវិញ ក្រោយខិតខំបំពេញផែនការរបស់ខ្លួនបានល្អជាងគេក្នុងរយៈពេលមួយឆ្នាំពេញ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់សំខាន់ៗសម្រាប់ឆ្នាំ ២០២៥៖
- ទី១) កីឡាករ Ousmane Dembélé សមាជិករបស់ Paris Saint-Germain ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ

- ទី២) កីឡាការិនី Aitana Bonmatí របស់ FC Barcelona ឈ្នះពានកីឡាការិនីល្អបំផុតប្រចាំឆ្នាំ

- ទី៣) លោក Luis Enrique របស់ Paris Saint-Germain ឈ្នះគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ

- ទី៤) ក្រុម Paris Saint-Germain របស់បារាំង ឈ្នះងាជាក្លឹបល្អបំផុតប្រចាំឆ្នាំ (បុរស)

- ទី៥) ក្រុម FC Barcelona ឈ្នះងាក្លឹបល្អបំផុតប្រចាំឆ្នាំ (ស្ត្រី)

- ទី៦) កីឡាករ Lamine Yamal របស់ FC Barcelona ឈ្នះពានខ្សែប្រយុទ្ធល្អបំផុត

- ទី៧) កីឡាករ Vitinha របស់ Paris Saint-Germain ឈ្នះងាខ្សែបម្រើល្អបំផុត

- ទី៨) កីឡាករ Désiré Doué របស់ Paris Saint-Germain ឈ្នះងាកីឡាករវ័យក្មេងដែលកំពុងលេចធ្លោ

- ទី៩) កីឡាករ Lamine Yamal FC របស់ Barcelona ឈ្នះពានរង្វាន់ Maradona (កីឡាករដែលមានទេពកោសល្យ/ទម្រង់លេងល្អ)

- ទី១០) កីឡាករ Cristiano Ronaldo របស់ Al-Nassr ឈ្នះពានកីឡាករល្អបំផុតនៅមជ្ឈិមបូព៌

- ទី១១) លោក Luis Campos តំណាង Paris Saint-Germain ឈ្នះងាជានាយកកីឡាល្អបំផុត

សូមជម្រាបថា កម្មវិធី Globe Soccer Awards លើកទី១៦ ឆ្នាំ២០២៥ នេះធ្វើឡើងនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីនៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ៕

