យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 90′ SPORT ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានឲ្យថាក្រុមបាល់ទាត់បឹងកេត សមាជិកលីគកំពូលកម្ពុជា គឺជាក្រុមទី៣ និងប្រទេសទី៣ ដែលរៀបចំកម្មវិធីបោះតុក្តតា ចូលទីលានដើម្បីបរិច្ចាគជូនកុមារខ្វះខាត។

ក្លិបបាល់ទាត់ទាំង៣មានដូចជា៖

  • Real Betis សមាជិកលីគកំពូលអេស្ប៉ាញ
  • Beşiktaş សមាជិកលីគកំពូលទួរគី
  • បឹងកេត សមាជិកលីគកំពូលកម្ពុជា។

ក្លិបបាល់ទាត់បឹងកេត បានរៀបចំកម្មវិធីដែលមានឈ្មោះថាតុក្តតាផ្សារភ្ជាប់ក្តីស្រឡាញ់ ដើម្បីផ្ដល់ភាពកក់ក្ដៅ និង ក្ដីស្រឡាញ់ដល់កុមារកម្ពុជាដែលកំពុងជួបការលំបាក ទស្សនិកជនអាចបរិច្ចាគតុក្កតានៅពហុកីឡដ្ឋានជាតិអូឡាំពិក ជំនួបបឹងកេត ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

រាល់ការទិញសំបុត្រ១សន្លឹក ក្លិបបឹងកេត នឹងបរិច្ចាគថវិការួមគ្នាចំនួន ៤,០០០រៀល ទៅកាន់មូលនិធិបឹងកេត ដើម្បីជួយដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែន៕


Share.