នាពាក់កណ្ដាលខែមករា ឆ្នាំ២០២៦នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz សប្បុរសធម៌ ដើម្បីជនភៀសសឹក។

ការប្រកួតនឹងមានក្លិបបាល់ទះធំៗ ចំនួនចូលរួម រួមមាន៖ សមាគមកីឡាបាល់ទះវិសាខា សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ។ ការប្រកួត គ្រោនរៀចចំឡើង ១ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

គួររំលឹកថា ការប្រកួតនេះដែរ ក៏ជាការត្រៀមខ្លួន របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជា សមាគម-ក្លិប ដើម្បីចូលរួមការប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ដែលត្រូវបានកំណត់កាលបរិច្ឆេទប្រកួតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ហើយកាលតែពិសេសទៀតនោះ នឹងមានការប្រកួតវិញ្ញាសាផ្នែកនារី ថែមទៀតផង។
ដូចនេះ សម្រាប់ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជា កុំភ្លេចចូលរួមទស្សនាលើកទឹកចិត្ត ក៏ដូចជាបរិច្ចាកថវិកា ដើម្បីជនភៀសសិកកម្ពុជា ដែលកំពុងត្រូវការ។ លើកពីនេះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដើមឆ្នាំ២០២៦នេះ ក៏នឹងមានផ្សាយផ្ទាល់ ដោយសារព័ត៌មាន ត្រយង ជូនប្រិយមិត្តទស្សនាផងដែរ៕


