បេក្ខភាពកីឡាករឆ្នើម ១១រូប ប្រចាំខែធ្នូ ឆ្នាំ២០២៥ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ក្នុងនោះមកពីក្លិបព្រះខ័នរាជស្វាយរៀង ២រូប បឹងកេត ១រូប គិរីវង់សុខសែនជ័យ ១រូប ភ្នំពេញក្រោន ២រូប ណាហ្គាវើលដ៍ ២រូប Moi កពង់ដេវ៉ា ២រូប វិសាខា ១រូប។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាករចំណូលថ្មីរបស់បឹងកេត Beven Mayer Stefan Major ជានជាតិនូវែលសេឡង់ បង្ហាញខ្លួន២ប្រកួតក៏ជាប់ឈ្មោះជាបេក្ខភាពកីឡាករឆ្នើមប្រចាំខែធ្នូ ឆ្នាំ២០២៥ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ផងដែរ។
បេក្ខភាពកីឡាករឆ្នើម ១១រូប ប្រចាំខែធ្នូ ឆ្នាំ២០២៥៖

កីឡាករដែលឈ្នះពានប្រចាំខែ ៤លើរួចមក នៅលីគកំពូលកម្ពុជា ឆ្នាំ២០២៥-២០២៦៖
ទី១) កីឡាករ KWAME PEPRAH ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយ ឈ្នះពានកីឡាករល្អប្រចាំខែសីហា

ទី២) កីឡាករ Maksym Priadum ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែកញ្ញា

ទី៣) កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរ ឈ្នះពានកីឡាករល្អប្រចាំខែតុលា

ទី៤) កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា៕


